​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ

​ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​សៅរ៍ ទី ៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​អំពាវនាវ​ដល់​សាធារណជន ជា​អ្នក​ប្រើ ប្រាស់​ផ្លូវ​ទាំងអស់ ឱ្យចូល​រួម ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២៣ ។​