ដោយៈ មុនីរ័ត្ន – សុខុម / មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនគោកទ្វេភាគី ឡាប៉ាខេនិងកម្លាំងនគរបាលស្រុកកែវសីមា កម្លាំងការិយាល័យបច្ចេកទេស កម្លាំងការិយាល័យអនុវត្តនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ឋិ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ ករណីដឹកជញ្ជូនឆ្លងដែន រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចច្រកទ្វារទ្វេភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ ដោយអនុវត្តន៍តាមបទបញ្ជា យ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងកាបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង ១៦ និង ១៥នាទី ដោយមានការសហការល្អ ពីម្ចាស់ការស៊ីណូ ឈ្មោះ កាស៊ីណូ ធីជី ហ្គេនទីង (TG Genting ) នៃក្រុមហ៊ុន ឈ្មោះ មណ្ឌល ខេ សីមា (MONDUL K SELMA CO., LTD ) ។ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនគោកទ្វេភាគី ឡាប៉ាខេ និង កម្លាំរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងរបស់ការិយាល័យបច្ចេកទេស កម្លាំងរបស់ការិយាល័អនុវត្តនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ឋិ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចុះទៅដល់កន្លែងកើត ហេតុផ្ទាល់និងសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង ៥នាក់ រួមមាន ជនដែលមានថ្នាំញៀនជាប់ខ្លួន មាន ២ នាក់ គឺ៖ ១. ឈ្មោះ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ ទីកន្លែងកំណេីត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន ហើយមានទីលំនៅបច្ចុប្បន្ន ភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ បានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន (+) ។
២.ឈ្មោះ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ ទីកន្លែងកំណេីត សង្កាត់វ៉ាន់ខេ ខ័ណ្ឌម៉េលិគ រដ្ឋធានីហាណូយ និងមាន
ទីលំនៅបច្ចុប្បន្ន ភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុង បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន (+)។
ជនដែលត្រូវហៅមក ដើម្បីសួរនាំមានចំនួន ៣ នាក់ រួមមាន ៣.ឈ្មោះ ជិន ឌឹកទន់ (TRAN DUCTUAN) អាយុ ៣៣ ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម ទីកន្លែងកំណេីត ឃុំធូយហា ក្រុងថៃធូយ ខេត្តថៃមិញ និងមានទីលំនៅបច្ចុប្បន្ន ឃុំទៀនហ៊ឹង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក។ ៤.ឈ្មោះ ហ័ង ហ្វានជុងឌឹក (HOANG PAAN TRUNG DUC) ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម
ទីកន្លែងកំណេីត សង្កាត់យានដុង ក្រុងយានចូវ ខេត្តង៉េអាន និងមានទីលំនៅបច្ចុប្បន្ន សង្កាត់ទិនទៀន ក្រុងដុងភូ ខេត្តប៊ិញភឿក។ ៥.ឈ្មោះ ង្វៀន ជិនអាន់តាយ (NGU YEN TRAN ANH TAI) ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ទីកន្លែងកំណេីត សង្កាត់យូវថាញ់ ក្រុងយូវធូយ ខេត្តណាំឌិញ និងមានទីលំនៅបច្ចុប្បន្ន សង្កាត់ទិនដុង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក។
ចំពោះ ជនដែលត្រូវហៅមក ដើម្បីសួរនាំ ចំនួន ៣ នាក់ ខាងលើ មកដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២៣ ត្រូវបានដោះលែង នៅដំណាក់កាល នគរបាលសួរនាំ ដោយពុំមានការពាក់ព័ន្ធក្នុងករណីខាងលើនេះទេ ។
សម្ភារៈនិងវត្ថុតាង ដែលកម្លាំងសមត្ថកិច្ចចាប់បានរួមមាន ដូចខាងក្រោម ៖
១-សារធាតុញៀនកេតាមីន ចំនួន ៣ កញ្ចប់ (២កញ្ចប់ធំ ១កញ្ចប់ធំល្មម ) ទម្ងន់ ១៨៣២,០៩ ក្រាម សាច់ថ្នាំសុទ្ធ ។
២-សារធាតុញៀន អុិចស្តាស៉ី (MDMA) ចំនួន ៦០ កញ្ចប់ ទម្ងន់ (៥៤៤,៣៨ ក្រាម សាច់ថ្នាំសុទ្ធ )។
សរុបទាំងអស់ទម្ងន់ ២.៣៧៦,៤៧ ក្រាម សាច់ថ្នាំសុទ្ធ។
៣-លិខិតឆ្លងដែន ចំនួន ១ ក្បាល
៤-អត្តសញ្ញាណប័ណ្ណសញ្ញាតិវៀតណាម ចំនួន ២សន្លឹក។
៥-ទូរស័ព្ទចំនួន ២ គឿង។
៦-លោហៈធាតុពណ៌សខ្សែករ ១ខ្សែ
៧-ខ្សែនាឡិការ ១ខ្សែ។
៨-កាតគណនេយ្យធនាគារ (VISA CARD) ចំនួន ៣ សន្លឹក។
៩-លោហធាតុ ពណ៌លឿង ក្រវិល ៣ គ្រាប់។
១០-នាឡិកាដៃចំនួន ១ គ្រឿង។
១១-ខ្សែដៃអង្កាំ ១ ខ្សែ។
១២-ស៊ីមកាតមិតហ្វូន ចំនួន១។
១៣-បាស់ចំនួន ១ គ្រឿង។
១៤-ប្រាក់វៀតណាម ចំនួន ៤៦៧.០០០ ដុង។
១៥-ប្រាក់ឡាវ ចំនួន ២សន្លឹក។
១៦-ប្រាក់ចិន ចំនួន ១សន្លឹក។
១៧-លោហធាតុ ពណ៌ស ចិញ្ចៀន ២ វង់ ។
បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈ វត្ថុតាង ខាងលើ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកំលាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ៕/V