សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​១២​កញ្ចប់​តូច​

938
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​សមត្ថកិច្ច ប៉ុស្តិនគរបាល ស្ទឹងមានជ័យ​៣ ល្បាត​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឆែកឆេរ​រកឃើញ​នូវ​សារធាតុ​ញៀន ១២​កញ្ចប់​តូច​នាំខ្លួន​យកទៅ​សាកសួរ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​៥ ខែសីហា ឆ្នាំ​២០១៨ ជិត​ផ្សារ​ដី​ថ្មី ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពៅ​សា​ឡុ​ត ភេទ​ប្រុស អាយុ​20​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣​។​

​លោក ឯម ភា​រី នាយ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ​៣ បានអោយដឹងថា មុន​និង​ឈានទៅ​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ កម្លាំង​សមត្ថកិច្ច​របស់លោក ព្រមទាំង​រូបគាត់​ផ្ទាល់​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់ បទល្មើស ផ្សេង​ខ​ណះ​មកដល់​ចំនុច​ខាងលើ ក៍​ស្រាប់តែ​ប្រទះឃើញ បុរស​ដែលជា​ជនសង្ស័យ​រូបនោះ បាន​ឈ រ៉េ​រ៉​នៅតាម​ផ្លូវ ដោយមាន​អាកប្ប​កិរ​យា​គួរ​សង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន សាកសួរ​ព្រមទាំង​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រកឃើញ​នូវ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច ដែល​ជនសង្ស័យ​រូបនោះ លាក់ទុក​ក្នុង​ខ្លួន ដោយសារតែ​ឃើញ​វត្ថុ​តាំង​ជាក់ស្តែង​បែបនេះ ជនសង្ស័យ​រូបនោះ​ក៏ត្រូវ​សមត្ថកិច្ច នាំខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ​3​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនោះ​បាន​សារភាពថា ថ្នាំញៀន​នេះ​ជា​របស់​រូបគេ​ពិតប្រាកដ​មែន ហើយ​ថ្នាំញៀន​ទាំងនេះ គឺ​រូបគេ​បាន យក​ពី​ឈ្មួញ​ម្នាក់ គោលបំណង ស៊ី​ស្នួល​លក់​បន្ត ក្នុង​១​កញ្ចប់​តំលៃ​១​ម៉ឺន​៥​ពាន់​រៀល តែ​មិនទាន់បាន​និង​លក់​ផង ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។

ក្រោយពេល​កើតហេតុ បន្ទាប់ពី​សាកសួរ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម