ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រសួងសុខាភិបាល បានបញ្ជាក់ថារហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធានការរបស់ ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ព្រមទាំង បំពុលបរិយាកាសនៅក្នុងសង្គម។ ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង លើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន។ នេះបេីយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២៣។

ក្រសួងសុខាភិបាល បានឲ្យដឹងថាការត្រួតពិនិត្យគុណភាព ផលិតផលសុខាភិបាល មានជាអាទិ៍ ឱសថ ផលិតផលបំប៉នសុខភាពចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង ក្រោយពេលអនុញ្ញាតឱ្យលក់លើទីផ្សារ ជាភារកិច្ចចាំបាច់ដែលក្រសួងសុខា ភិបាលត្រូវអនុវត្តជាប្រចាំ។ ក្នុងការអនុវត្តភារកិច្ចនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តែងត ស្រង់យកសំណាកពីទីផ្សារ មកត្រួតពិនិត្យគុណ ភាព និងសារធាតុ ដែលអាចបង្កឱ្យប៉ះពាល់ ដល់សុខភាព អ្នកប្រើប្រាស់។ ការអនុវត្តនេះក៏បានធ្វើឡើងផងដែរ ចំពោះផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ.ក។ ករណីនេះ ជាលទ្ធផលបានរកឃើញថា ផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ . មានផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកប្រើប្រាស់។ លោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារ កក់ក្តៅ .បានទទួលស្គាល់ថា ក្រុមហ៊ុន គ្រួសារកក់ក្តៅ . ពិតជាបានផ្សព្វផ្សាយ ចែកចាយ និងលក់ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ដែលក្រសួងសុខាភិបាល បានធ្វើការ វិភាគរក ឃើញមានផ្ទុកសារធាតុ Dexamethasone និងPrednisolone ប្រាកដមែន ហើយបានធ្វើកិច្ចសន្យា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងសុខាភិបាល៖

/. ទទួលយកនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការលុបលេខបច្ឆិកា និងចេញ សេចក្ដីជូនព័ត៌មានជូនដល់សាធារណជនជ្រាបពីបញ្ហាគុណភាពរបស់ផលិតផលបំប៉ន សុខភាព GINSENG PRO B/Bott/ 30 Caps & GINSENG PRO B/Bott/ 60 Caps

/. ប្រមូលផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps និង GINSENG PRO B/Bott./ 60 Caps ទាំងអស់ពីទីផ្សារ ហើយធ្វើ របាយការណ៍ជូន ក្រសួងសុខាភិបាល មិនឱ្យលើសពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

/. ផលិតផលបំប៉នសុខភាព | GINSENG ( PRO_B/Bott./ 30 Caps និង GINSENG ( PRO B/Bott./ 60 Caps ដែលបានប្រមូលពីទីផ្សារ និងផលិតផល GINSENG & PRO B/Bott./30Caps ចំនួន ១៦៧០ ប្រអប់ ដែលត្រូវបានឃ្លុំបេទុក ដោយក្រសួងសុខាភិបាល ត្រូវស្នើសុំកំទេចចោល តាមបច្ចេកទេសមកក្រសួងសុខាភិបាល ដោយនៅពេលកំទេច ត្រូវមានការចូលរួមពីមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មិនឱ្យហួសពីថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ២០២៣។

/ទទួលយល់ព្រមការបង់ប្រាក់ពិន័យអន្តរការណ៍ ចំនួន លានរៀល ជូនក្រសួងសុខាភិបាល ចំពោះករណីប្ដូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ . ដោយគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។

/បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល GINSENG PRO B/Bott./30Caps និង GINSENG PRO B/Bott./ 60 Caps ចាប់ពីពេលចុះកិច្ចសន្យាតទៅ ដោយយល់ព្រមទទួល ខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។

ប៉ុន្តែក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ ក្ដៅ . នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យា ខាងលើ ឡើយ ហើយថែមទាំងបានចេញ លិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB/២៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាង របស់ខ្លួន ដោយធ្វើការវាយ ប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ និងយល់ ខុស ទៅលើចំណាត់ការតាមផ្លូវច្បាប់ របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមកទើបក្រសួង សុខាភិបាល ចេញសេចក្តីសម្រេចស្តីពីការបិទ និងដកហូតសេចក្ដីសម្រេច ស្តីពីការបន្តសុពលភាពគ្រឹះស្ថាន អាហរ័ណនីហរ័ណឱសថ គ្រួសារកក់ក្ដៅ .ក។

រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្ត តាមវិធាន ការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារ មកលើក្រសួង សុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចលព្រមទាំងបំពុលបរិយាកាស នៅក្នុងសង្គម។ ក្រសួងសុខាភិបាល នឹងចាត់វិធានការ យ៉ាងតឹងរ៉ឹងលើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួកទៅតាមផ្លូវច្បាប់ជាធរមាន៕/V-PC