ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ វត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសតែងតាំងជាគ្រូសូត្រស្តាំស្តីទី និង អាចារ្យ គណៈកម្មការវត្ត ក្រោមអធិបតីភាព និងព្រះធិបតីភាព លោក សរ លាងប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្ត តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងដោយមានការ និមន្តចូលរួមពីព្រះមន្រ្តីសង្ឃស្រុទឹកផុសអភិបាលស្រុកទឹកផុស អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចូលរួមផងដែរ។

ព្រះកោសលបញ្ញានុរ័ក្ខផន សុឡា ព្រះអនុគណស្រុកទឹកផុស បានអានសង្ឃដីកា សម្រេច របស់សាលាគណ ខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំង ភិក្ខុ អ៊ុយ សុចាន់ ជាគ្រូសូត្រស្តាំ នៅវត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ចំណែកលោក សូ ចាន់ស៊ីម បានអានសេចក្តីសម្រចរបស់ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលស្គាល់ អាចារ្យ គណៈកម្មការវត្តវត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ចំនួន ២៦ រូប ស្រី ៨រូប៕/V-PC