ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
គគ្រន់
កិរិយាវិសេសន៍
ដែលព្រឺព្រួច, ញ័រ, ស្ញុលដោយរងា
រងាគគ្រន់, សាច់គគ្រន់ ។
គុណសព្ទ
ដែលព្រឺព្រួច, ញ័រ, ស្ញុលដោយរងា
រងាគគ្រន់, សាច់គគ្រន់ ។
ជជើល
កិរិយាវិសេសន៍
ងងើល, ចចើល
ដើរជជើល, ដំណើរជជើល ។
គុណសព្ទ
ងងើល, ចចើល
ដើរជជើល, ដំណើរជជើល ។
ណិមណុម
កិរិយាសព្ទ
ច្រិមច្រុមដោយអាការអៀនប្រៀន ឬដោយអាការត្រេះត្រុះ
អង្គុយណិមណុម (ម. ព. រណិមរណុំ ទៀតផង)។
កិរិយាវិសេសន៍
ច្រិមច្រុមដោយអាការអៀនប្រៀន ឬដោយអាការត្រេះត្រុះ
អង្គុយណិមណុម (ម. ព. រណិមរណុំ ទៀតផង)។
ស្នូល
នាមសព្ទ
អ្វីៗដែលដាក់ស៊កឬញាត់ខាងក្នុង ដូចជាបណ្ដូល
ស្នូលឈើ, ស្នូលនំគម ។
ស្នូលប្រទេស (ព. ប្រ.) ប្រទេសដែលនៅកណ្ដាលគេ ក្នុងចំណោមប្រទេសជិតខាង ។ ស្នូលពោត ឬ បណ្ដូលពោត បណ្ដូលផ្លែពោត ។
អេះអុះ
កិរិយាវិសេសន៍
ត្រេះត្រុះ ដោយទាល់គំនិតឬទាល់សម្ដី, ទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញ ប៉ុន្តែមិនហ៊ាន ព្រោះខ្លាចឬព្រោះញញើតជាដើម
ធ្វើអេះអុះ, ចេះតែអេះអុះៗ ( ម. ព. រអេះរអុះ ទៀតផង ) ។ ព. កា. រំលឹកកុំឲ្យធ្វើ អេះអុះ ថា : កូនខ្មែរទាំងឡាយ ត្រូវហាត់និយាយ កុំធ្វើអេះអុះ ញញើតញញើម ច្រិមច្រុមត្រេះត្រុះ ត្រូវហាត់ឲ្យលុះ ជំនុំចំណោម ។