​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកគ្រីស ហីប​គី​នស៍​(Chris Hipkins)​បាន​ពិនិត្យឃើញ​មាន​ជំងឺ​កូវី​ដ​១៩​និង​កំពុង​ធ្វើកា​រដាច់​ពី​គេ​ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី​០១​តុលា នៅ​ពេល​តែ​ពីរ​សប្តាហ៍​មុន​ប្រទេស​នេះ​ធ្វើ​ការបោះឆ្នោត​សកល​មួយ ខណៈ​ដែល​គណបក្ស​ការងារ​របស់​លោក​កំពុង​ខិតខំ​រក​ប្រជា​ប្រិយភាព​យ៉ាង​លំបាកលំបិន​។​

​ការ​តេស្តិ៍​ឃើញកូ​វីដ មានន័យថា​លោក​ហីប​គី​នស៍ នឹង​ត្រូវ​ផាត់​ចេញ​ពី​យុទ្ធនាកា​ររ​កៀរគរ​រក​ការគាំទ្រ​សំរាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​១៤​តុលា​នៅ​ពេល​គណបក្ស​ការងារ​របស់លោកនៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំងក្នុង​ការស្ទង់មតិ ដោយ​គណបក្ស​ជាតិ​ស្តាំនិយម​កណ្តាល​នាំមុខ​ជាមួយនឹង​ការគាំទ្រ​៣១,៩​ភាគរយ នៅពេល​គណបក្ស​ការងារ​ទទួលបាន​២៦,៥​ភាគរយ​។​

​សេចក្តី​ថ្លែងការណ៍​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយថា លោក​ហីប​គី​នស៍ បាន​ចេញ​រោគសញ្ញា​ផ្តាសាយ​ចាប់ពី​ថ្ងៃ​សៅរ៍ ហើយ​នឹង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ប្រាំ​ថ្ងៃ​ឬ​រហូត​ដល់​ពេល​លោក​ពិនិត្យថា​លែង​មានកូ​វីដ​។​«​លោក​នឹង​បន្ត​ចូលរួម​ពាក់ព័ន្ធ តាម​លទ្ធភាព​តាម​រយៈ​ប្រព័ន្ធ​បន្ត​ផ្ទាល់​Zoom»​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​នូវែល​សេឡ​ង់​បាន​ដកចេញ​ការ​រឹតបន្តឹង​កូវី​ដ​កាលពី​ខែ​សីហា តែ​អាជ្ញាធរ​សុខាភិបាល​ណែនាំ​ថា អ្នក​កើត​កូវី​ដឬ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ត្រូវ​នៅផ្ទះ​ប្រាំ​ថ្ងៃ​៕

​គណបក្សប្រឆាំង​កំពុង​មាន​សម្លេង​គាំទ្រ​នាំមុខ តែ​ទំនងជា​មិន​អាច​រកបាន​សម្លេង​ឆ្នោត​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​តែឯង​បានទេ

​នាយករដ្ឋមន្ត្រី គ្រីស ហប់​គី​នស៍ នៃ​គណបក្ស​ការងារ កំពុង​កើតកូ​វីដ​១៩ នាំអោយ​លោក​សម្រាក​ពី​ការធ្វើ​យុទ្ធនាការ​បោះឆ្នោត​