ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជាដែលកំពុងតែបោះជម្រំហ្វឹកហាត់នៅថៃនៅថ្ងៃទី៤តុលាខាងមុខនេះ។


ការចេញទៅបោះជម្រំហ្វឹកហាត់នៅប្រទេសថៃនេះគឺជាការដកពិសោធសម្រាប់ព្រឹត្តិការណ៍ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេស អ៊ូសបេគីស្ថាន នេះ កម្ពុជា ស្ថិតនៅពូល G ជាមួយអ៊ូសបេគីស្ថាន ដែលជាម្ចាស់ផ្ទះ អ៊ីរ៉ាក់ និង ម៉ាឡេស៊ី។
កម្ពុជាមានបេសកកម្មចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះដោយថ្ងៃទី៧តុលាត្រូវប្រកួតជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថានថ្ងៃទី៩ខែតុលាប្រកួតជាមួយអ៊ីរ៉ាក់និងចុងក្រោយថ្ងៃទី១១ខែតុលាត្រូវប្រកួតជាមួយម៉ាឡេស៊ី។
ក្រុមទាំងមូល បានចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៨ កញ្ញា នេះដល់ថ្ងៃទី៤ខែតុលាទើបត្រឡប់មកវិញ។ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិដឹកនាំដោយគ្រូបង្គោល គឺលោក នៃ ប៊ុនភក្ត្រា គ្រូជំនួយលោក ជេត ច័ន្ទរចនា និងគ្រូ អ្នកចាំទី លោក ឡុង ណាស៊ី។
ក្នុងបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិកន្លងមានសមាជិក ចំនួន ១៩ រូប តែពេលចេញទៅបោះជម្រំហ្វឹកហាត់នៅថៃសមាជិក៥រូបត្រូវបានជម្រុះចេញដោយរក្សាទុកតែ ១៤ រូបប៉ុណ្ណោះ ក្នុងចំណោម ៤ រូបនោះ មានអ្នកចាំទីចំនួន ២ រូប៕ P / N