ដោយះវណ្ណៈ/ព្រះសីហនុះ ស្ត្រីជាម្តាយនិងកូនតូចម្នាក់ បានបាត់ខ្លួនក្នុងទឹកសមុទ្រ នៅចំណុច ចន្លោះកោះតាងនិងកោះពីរ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដោយធ្លាក់ពីលើទូកនេសាទ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ១ខែតុលាឆ្នាំ២០២៣នេះ ។

សមត្ថកិច្ចបានទទួលដំណឹងពីសាច់ញាតិ ជាម្ចាស់ទូកមកថា ពួកគេមានគ្នា ៦នាក់នៅលើទូក ប្រកបរបរនេសាទ ដោយជួបព្យុះរលកធំ បណ្តាលឲ្យ ស្ត្រីជាម្តាយនិងកូនតូច រអិលធ្លាក់ចូលក្នុងសមុទ្របាត់ខ្លួនតែម្តង ។
ប្រភពដដែលបន្តរថា ជនរងគ្រោះ ស្ត្រីជាម្តាយ មានអាយុ ២៤ ឆ្នាំនិងកូនតូចអាយុ ២ ខួប មានទីលំនៅ កំពង់ផែ រ៉ូយ៉ាល់ តំបន់ទំនប់រលក ក្នុងភូមិ ៣ សង្កាត់លេខ៣ ក្រុង,ខេត្តព្រះសីហនុ ។

គិត ត្រឹមព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២៣នេះ ជនរងគ្រោះនៅមិនទាន់រកឃើញនៅឡើយ ទោះបីមានការ អន្តរាគមន៍ ពីសមត្ថកិច្ចចម្រុះ មាន កងកម្លាំងចរាចរណ៍ ផ្លូវទឹក និង ក្រុមសង្គ្រោះ របស់ អ្នកឩកញ៉ា ទៀ វិចិត្រ រួមនិងក្រុមគ្រួសារ យ៉ាងណាក្តី៕ P / N