ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី តុលា នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិ ដើម្បីត្រៀមព្រឹត្តិការណ៍ FIFA World Cup 2026 Preliminary Joint Qualification

កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមប៉ាគីស្ថាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ និងបន្ទាប់មក ត្រូវជួបក្រុមប៉ាគីស្ថានដដែល នៅក្រៅដីនាថ្ងៃទី ១៧ តុលា។ ហេតុនេះ ក្រុមជម្រើសជាតិកម្ពុជា មានពេលវេលា ១០ ថ្ងៃ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់។

ក្នុងបញ្ជីឈ្មោះបឋមនេះ មានសមាជិកចំនួន ២៧ នាក់ មកពី ក្លិប ដែលក្នុងនោះមក ពីក្លិបបឹងកេត ចំនួន ៦នាក់ ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ ចំនួន ៣នាក់ ក្លិបភ្នំពេញក្រោន ចំនួន ៤នាក់ ក្លិប AL Shahaniya ចំនួន ១នាក់ ក្លិបព្រះខ័នរាជស្វាយរៀង ចំនួន៣នាក់ ក្លិបព្រៃវែងអេហ្វស៊ី ១នាក់ និងក្លិបវិសាខា ចំនួន ៩នាក់។

បន្ទាប់ពីហ្វឹកហាត់ រហូតដល់កៀកថ្ងៃប្រកួត លោក Felix G. Dalmas នឹងធ្វើការជម្រុះចុងក្រោយ ដោយរក្សាទុកតែកីឡាករ ដែលមានសក្ដានុពលប៉ុណ្ណោះ៕/V-PC