ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី ២ តុលា នេះ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសារត់ ៨០០ ម៉ែត្រ ម្ចាស់មេដាយស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ឈុន ប៊ុនថន ប្រើថិរវេលា ១នាទី៥០វិនាទី៩៧ គឺបានត្រឹមតែបំបែក កំណត់ត្រាស៊ីហ្គេម ប៉ុណ្ណោះ ។
នេះជាថិរវេលាមួយដែល ឈុន ប៊ុនថន ធ្វើមិនបានល្អនោះឡើយ បើប្រៀបធៀប ជាមួយនឹងការប្រកួតជើងឯកទ្វីបអាស៊ី នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ គេប្រើថិរវេលា ត្រឹមតែ ១នាទី៥០វិនាទី០៩នោះ។ តែបើប្រៀបធៀបជាមួយ កំណត់ត្រា ស៊ីហ្គេម ដែលគេបានមេដាយមាសនោះ គឺល្អ។ មេដាយមាស ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ឈុន ប៊ុនថន ប្រើថិរវេលា ១នាទី និង ៥២វិនាទី៩១ ។
ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ កីឡាករ ឈុន ប៊ុនថន បានចូលរួមប្រកួតលើ ២វិញ្ញាសា ខណៈវិញ្ញាសាដំបូង គឺគេបាន ប្រកួតរត់ចម្ងាយ ១.៥០០ ម៉ែត្រ កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅ ដោយប្រើថិរវេលា ៣នាទី និង ៥៩.៩៧វិនាទី បំបែកកំណត់ត្រា ចាស់ លោក ញៀ ខៃ ដែលប្រើថិរវេលា ៤នាទី និង ០១.៨វិនាទី កាលពីឆ្នាំ១៩៦៥ ៕/V/r