ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រុមកីឡាទូករបស់កម្ពុជាបានចាកចេញទីប្រទេសទៅកាន់ទីក្រុង Hangzhou ប្រទេសចិន ហើយដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩។
លោកគង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ១៩ នៅប្រទេសចិនឆ្នាំនេះ ក្រុមអត្តពលិកទូកមានក្តីរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិលោកបានលើក្នុងឱកាសក្រុមអត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ លោកបន្តថា ការទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិក សរុបចំនួន១៧រូប ក្នុងនោះកីឡាករ ១៤រូប និងគ្រូបង្វឹក ចំនួន៣រូប ដែលនឹង ធ្វើការប្រកួតលើ៣ វិញ្ញាសាទូក អុំចំណុះ១២នាក់ ចម្ងាយ១០០០ម៉ែត្រ .ទូកអុំចំណុះ១២ នាក់ ចម្ងាយ៥០០ម៉ែត្រនិងទូក អុំចំណុះ១២នាក់ចម្ងាយ២០០ម៉ែត្រ ។ ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីលើកនេះក្រុមកីឡាករទូកបានប្រឹងប្រែង ហ្វឹកហាត់យ៉ាងខ្លាំង ជាមួយគ្រូបង្វឹកមីយ៉ាន់ម៉ាមិនថាហាលក្តីឬហាលភ្លៀងនោះទឡើយ ព្រោះចង់ទទួលបានលទ្ធផលល្អមកជូនជាតិ។
ការប្រកួតកីឡាអាស៊ីលើកទី១៩នៅទីក្រុងHangzhouប្រទេសចិនប្រភេទកីឡាទូកប្រកួតពីថ្ងៃទីប្រកួតពីថ្ងៃទី៤ដល់ទី៦ ខែ តុលា ឆ្នាំ២០២៣៕/r