​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​នៅ​ក្រុង​ច្បារមន​

678
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​និង​កន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០​និង​៥១​ស្ថិតក្នុង​ភូមិ​ញ​សង្កាត់​កណ្តោលដុំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​អ្នកបើកបរ​ឈ្មោះ​វើ​បអូន​ទូច​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​អ្នករួមដំណើរ​ឈ្មោះ​រឹម​សា​រ៉ា​យ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នាក់​ទាំង​នៅ​ភូមិ​រស្មី​ឃុំ​រស្មី​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បើកបរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ពី​ត្បូង​ទៅ​ជើង​។​

​ប្រភព​បាន​បន្តថា​ពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​ម៉ួ​យ​គ្រោះ​មិន​ស្គាល់​ម៉ាក់​បើកបរ​ពី​កើ​តទៅ​លិច​បុក​ជាមួយ​ម៉ូ​តូប​ណ្តោ​ល​ឱ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ស្លាប់​នៅ​នឹង​ន្លែ​ង​។​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។

​សព​ជនរងគ្រោះ​ទាំង​២​នាក់​មន្ត្រីនគរបាល​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណីនេះ​មន្ត្រីនគរបាល​ជំនាញ​កំពុង​ស្រាវ​ជាវ​រក​រថយន្ត​បង្ក​៕S/​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម