គ្រូពេទ្យ​ចិន​មួយក្រុម​បាន​ពិនិត្យ​និង​ព្យ​បាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​

1146
ចែករម្លែក
  • 7
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ក្រុមគ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន​នៃ​ប្រទេស​ចិន​បានចាប់ផ្តើម​ចុះទៅពិនិត្យ​ព្យ​បាល​ជំងឺ​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​បានដាក់​ទីតាំងនៅ​វិទ្យាល័យ​ហ៊ុនសែន​និមិត្ត​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​

​លោក​ឈិង​យៀន​ហឺ​តំណាងឱ្យ​ក្រុមគ្រូពេទ្យ​ប៉ាយ​សួយ​ឡាវ​យិន​តែ​វ៉ាន់​នៃ​ប្រទេស​ចិន​។​អង្គការ​សប្បុរសធម៌​ស៊ួ​យ​យៀន​បាន​នាំ​គ្រូពេទ្យ​ចំនួន​២៦០​នាក់​មកពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន កោះ​តែ​វ៉ាន់ សហរដ្ឋអាមេរិក និង​កម្ពុជា​សហការ​នឹង​អង្គការ​អភិវឌ្ឍន៍​ដើម្បី​ជនក្រីក្រ​។ សមាគមនារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​អាជ្ញាធរ​ដែនដី​ខេត្ត​ចុះមក​ពិនិត្យ ព្យាបាល​ដោយ​ឥត​ថ្លៃ លើ​ជំងឺ​ទូទៅ ស្ត្រី កុមារ មនុស្ស​ចាស់ ភ្នែក ពិសេស​ជម្ងឺ​ផ្នែក​ស​ដែរ សន្លាក់​។​ល​។ ក្នុងនោះ ពលរដ្ឋ​មក​ពិនិត្យ​ជំងឺ​រូ​ច ក៏ត្រូវ​ទទួល​អំណោយ​អង្ករ​ក្នុង​ម្នាក់ៗ ១០​គ​ក្រ​ផងដែរ​។​

​លោក​បន្តថា​: ក្រុមក្រូពេទ្យ​នេះ តែង​បំពេញការងារ​មនុស្សធម៌​នៅ​ប្រទេស​នានា រួមទាំង​នៅ​ប្រទេស​កម្ពុជា​។ គឺ​នៅ​កម្ពុជា​កម្ពុជា​មក​ពិនិត្យ ព្យាបាល​២​លើក​ក្នុង​១​ឆ្នាំ គឺ​នៅ​ខែមីនា និង​នៅ​ខែសីហា ហើយ​បានធ្វើ​នៅ​គ្រប់​ខេត្ត​រាជធានី​នៃ​ប្រទេស​ក​ម្ព​ជា អំឡុង​ជាង​១០​ឆ្នាំ​មកហើយៗ ១​លើកៗ មាន​ធ្វើ​នៅ​ច្រើន​កន្លែង​ក្នុង​ខេត្ត​តែមួយ​។​សកម្មភាព​ស​ន្បុ​រសធម៌​នេះ ជា​បន្ទុក​ចំណាយ​ទាំងស្រុង​ពី​ក្រុម​គ្រួ​ពេទ្យ​ប៉ាយ​សួយ​ឡាវ​យិន​នៃ​ប្រទេស​ចិន និង​សមាគម​អង្គការ​សប្បុរសធម៌​ស៊ួ​យ​យៀន កម្ពុជា​។​

​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​ថ្លែងអំណរគុណ​សកម្មភាព​សប្បុរសធម៌​របស់​ក្រុមគ្រូពេទ្យ​ចិន​ដូចខាងលើ ក៏ដូចជា​កិច្ចសហការ ឧបត្ថម្ភ គាំទ្រ​ពី​អ្នកពាក់ព័ន្ធ​ដើម្បី​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក​ម្ពូ​ជា​ក្នុងន័យ​បង្កើន​ការលើកកម្ពស់​សុខភាព និង​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​និង​ចិន​។

​យោង​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​រស្មី​កម្ពុជា​ថ្ងៃទី​៥​ខែសីហា​ថា : ពលរដ្ឋ​ដែល​បានមក​ពិនិត្យ ព្យ​បាល​ក្នុង​រយ​:​ពេល​១​ថ្ងៃនេះ មាន​ប្រមាណ​២.០០០​នាក់ ដែលមាន​មកពី​ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ​និង​ស្រុក​អូរជ្រៅ ។​

​សូម​រំលឹកថា ក្រុមគ្រូពេទ្យ​សប្បុរស​ធ​ម៍​ប៉ាយ​សួយ​ឡាវ​យិន​នៃ​ប្រទេស​ចិន​និង​កិច្ចសហការ​នេះ ត្រូវ​ពិនិត្យ ព្យាបាល​ឥត​គិត​ថ្លែ​ជូន​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ដូចខាងក្រោម : ថ្ងៃទី​៥​ខែសីហា ធ្វើ​នៅ​វិទ្យាល័យ​ហ៊ុនសែន និមិត្ត​ក្រុង​ប៉ោយប៉ែត​នេះ ។​ថ្ងៃទី​៦ សីហា ធ្វើ​នៅផ្ទះ​ស្នាក់​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ។​ថ្ងៃទី​៧​សីហា ធ្វើ​នៅ​ស្រុក​មង្គល​បូរី​។​ថ្ងៃទី​៨​សីហា ធ្វើ​នៅ​ក្រុង​សិរីសោភ័ណ​និង​ថ្ងៃទី​៩​សីហា ធ្វើ​នៅ​ស្រុក​ព្រះនេត្រព្រះ ៕S/

​គ្រូពេទ្យ​ចិន​មួយក្រុម​បាន​ពិនិត្យ​និង​ព្យ​បាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម