ដោយ : ប.ជ័យ -អូរស្មាច់ / ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៣ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានសម្រេចបិទសំណង់ទ្វារបង្ហៀរទំនប់ទឹកត្រពាំងវេងស្ថិតនៅភូមិត្រពាំងវេង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យដើម្បីរក្សាប្រភពទឹកទុកជូនប្រជាកសិករទុកស្រោចស្រពដំណាំនិងស្រូវ  ។

លោក ញឺក កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យអោយដឹងថា   ក្នុងឆ្នាំនេះនៅតាមបណ្តាអាងស្តុក ប្រព័ន្ធធារាសាស្ត្រ  មានប្រភពទឹកពេញបរិបូរណ៍គ្រប់គ្រាន់ទាំងអស់ ប៉ុន្តែទោះបីមាន ក៏មន្រ្តីជំនាញយនៅតែបន្តគិតគូរខ្ពស់ចំពោះក្នុងការបង្ការទប់ស្កាត់នូវការខ្វះខាតទឹកនាពេលខាងមុខសម្រាប់ប្រជាកសិករធ្វើកសិកម្មកុំអោយខ្វះខាត។

សូមរំលឹកថា សម្រាប់ឆ្នាំ២០២៣ នេះ ខេត្តនៅភូមិភាគពាយ័ព្យមួយនេះមាន ប្រព័ន្ធធារាស្រ្តទាំងតូចធំជាង៨០ទីតាំងនៅតាមបណ្តាក្រុងស្រុកទាំង៥ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រោពផលដំណាំស្រូវនិងដំណាំកសិកម្ម  ៕ P / N