ធ្លាក់​យន្តហោះ​នៅ​ស្វី​ស ស្លាប់​២០​នាក់​

3313
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​មនុស្ស​២០​នាក់​បាន​ស្លាប់​បន្ទាប់ពី​យន្តហោះ​សម័យ​សង្គ្រាមលោកលើកទី​២ មួយគ្រឿង​បាន​ធ្លាក់​នៅ​តំបន់ភ្នំ​មួយ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​​ស្វី​ស​។​

​យន្ដហោះ​Junkers JU-52 HB-HOT នេះ​បាន​កំពុង​ដឹក​អ្នកដំណើរ​១៧​នាក់​និង​អាកាសយាន​និក​៣​នាក់​ក្នុង​ការហោះហើរ​មើល​ទេសភាព​កម្សាន្ត​នៅពេល​វា​បាន​ហោះ​ឡើង​និង​បាន​ធ្លាក់ កាលពី​រសៀល​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ ។

​ជើងហោះហើរ ត្រូវបាន​ផ្អាក​ទាំងអស់ រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​។ មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ មិនត្រូវ​បានដឹង​ទេ​ខណៈ​ការ​ស៊ើប​អង្ករត ​ត្រូវបាន​ធ្វើឡើង​។​

​ជនរងគ្រោះ​ទាំងនេះ បាន​កំពុង​វិលត្រឡប់​ទៅ​ទីក្រុង​Zurich វិញ ពី​ដំណើរ​កម្សាន្ត​២​ថ្ងៃ​នៅ​ទីក្រុង​Locarno នៅ​ព្រំដែន​ភាគខាងត្បូង​នៃ​ប្រទេស​ស្វី​ស​៕ដោយ៖សុខា/sn

ធ្លាក់​យន្តហោះ​សង្គ្រាមលោកលើកទី​២ មួយគ្រឿង​នៅ​តំបន់ភ្នំ​មួយ ប្រទេស​ស្វី​សកាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម