ថ្ងៃទី​០៦ ខែសីហា ២០១៨

1333
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វី មួយ​ដែល​គិតស្មាន​មិន​ដល់​។ ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ហើយ​ត្រូវ​បំបាត់​ភាព​រឹង រូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើ ដំណើរ​ទៅ​ទិសបស្ចឹម​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់កិត្តិយស​ថែមទៀត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ចែង​ការងារ​ដែល​នៅ​សេសសល់​ពីមុនមក ដោយ​អាច​ទម្លុះទម្លាយ​សម្រេច​ដូច​ក្តី​បំណង​ផង​។ សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ លេង ល្បែងស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់ ទើប​មិន​នាំ​គ្រាំគ្រា​ចិត្ត​នៅពេល​ក្រោយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​មុន​ធ្វើ​អ្វី មួយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ជួប​បញ្ហា លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស និង​រឿងរ៉ាវ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ​និង​ខកបំណង​។ របស់​ទាំងអស់ នេះ​មិន​ស្ថិតស្ថេរ​ទេ​គឺ​ជួន​ជួប​ជួន​ដើរ​រំលង​តែ​យ៉ាងណា​យើង​ត្រូវតែ​តស៊ូ​ជាមួយ​វា​ដែរ​។ ដោយឡែក ដំណើរ​ជីវិត​នៅថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់ទឹក​ហើយ​គ្មាន​រណា​ជួយ​ស្រង់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំ រ​កូ​ស​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិន​គាប់ប្រសើរ​ចំពោះ​លោកអ្នក​ទេ​។ ពិសេស​ស្ត្រី ទទួលរង​ការប៉ះទង្គិច​ច្រើន​មិន​ថា​បញ្ហា​ការងារ​សុខភាព​ប្រាក់កាស​និង​បញ្ហា​រឿង​ផ្ទាល់ខ្លួន​មួយចំនួន​ផង​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​កើត បញ្ហា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​នៅថ្ងៃនេះ​វិញ​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​កើតមានទ្បើង​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ឬ​ចរាចរ​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល សម្រេច​នោះ​ឃើញថា​ល្អប្រសើរ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាព រលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​និង​សម្រុក​ការងារ​រឿង​អ្វីមួយ ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា អ្វីៗ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ការងារ​បន្តិច ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចូលលុកលុយ​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រ​យ៉ែ​ង​ឱ្យបាន​ខ្លាំងក្លា​បន្តិច​។

រីឯ​សម្ព័ន្ធ​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន​គ្នា ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អជា​មធ្យម​ដូច នេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​ជានិច្ច​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​វិញ កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​កើតមានទ្បើង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការងារ​មានការ​ជឿនលឿន​គួរសម ហេតុនេះ​លោកអ្នក​អាច​សម្រុក ការងារ​មួយចំនួន​បាន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល ឬ​រត់ចេញ អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អណាស់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វី មួយ​ដែល​គិតស្មាន​មិន​ដល់​។ ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើ ដំណើរ​ទៅ​ទិសឦសាន​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​អារម្មណ៍​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​រឿងរ៉ាវ ច្រើន​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើបុណ្យដាក់​ទាន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម