ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​ចាប់ដំណើរការ​សកម្មភាព​យាមល្បាត និង​អនុវត្តន៍​ច្បាប់ រួម​តាម​ទន្លេមេគង្គ​លើក​ទី​៧២

802
ចែករម្លែក

នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ អ្នក​អនុវត្តន៍​ច្បាប់ និង​នាវា​អនុវត្តន៍​ច្បាប់​នៃ​ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​បានចេញ​ដំណើរ​ពិ​កំពង់ផែ​ក្វាន់​ឡី នៃ​ប្រទេស​ចិន ដើម្បី​ដំណើរការ​សកម្មភាព យាមល្បាត និង​អនុវត្តន៍​ច្បាប់រួម​តាម​ទន្លេមេគង្គ​លើក​ទី ៧២ ។​

​ក្រុម​អនុវត្តន៍​ច្បាប់រួម​នៃ​ប្រទេស​ទាំង ៤ បានចេញ​ដំណើរ​ពី​កំពង់ផែ​ក្វាន់​ឡី នៃ​ប្រទេស​ចិន ទៅកាន់ តំបន់​ត្រីមាស​តាម​តំបន់​ព្រំដែន​ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ រួច​ត្រឡប់មក​កំពង់ផែ​ក្វាន់​ឡី​វិញ ។ ផ្លូវ​ធ្វើដំណើរ​មាន​ប្រវែង​សរុប​៥១២​គីឡូម៉ែត្រ ដោយបាន​ឆ្លងកាត់​តំបន់​ព្រំដែន​ចិន​-​មី​យ៉ាន់​ម៉ា និង​ឡាវ​-​មី​យ៉ាន់​ម៉ា ។ ភាគី​ទាំង ៤ បាន​ចាត់ចែង​ឲ្យ​នាវា​អនុវត្តន៍​ច្បាប់​៦​គ្រឿង និង​អ្នក​អនុវត្តន៍ ច្បាប់​ជាង ១០០​នាក់ ចូលរួម​សកម្មភាព​អនុវត្តន៍​ច្បាប់រួម​នេះ ។​

​តាម​ការណែនាំ​បាន​ឲ្យ​ដឹងថា ក្នុង​ឳ​កាស​សម្មភាព​យាមល្បាត និង​អនុវត្តន៍​ច្បាប់រួម​នេះ ភាគី​៤​បាន រួមគ្នា​ធ្វើការ​ពិនិត្យ​នៅ​តំបន់​សំខាន់ៗ​ដូចជា​តំបន់​ត្រីមាស និង​តំបន់​បាន សៀង​គួ​ជាដើម ។ បន្ទាប់ ពី​នោះ តំណាង នៃ​ប្រទេស​ទាំង​៤​បាន​ពិគ្រោះ​ពិភាក្សា​អំពី​ស្ថានការណ៍​សន្តិសុខ​តាម​ទន្លេមេគង្គ នៅ​ស្រុង​ឈៀង ស៊ឺង​នៃ​ប្រទេស​ថៃ ដើម្បី​រួមគ្នា​បង្ក្រាប​បទល្មើស​ភេរវកម្ម​រត់ពន្ធ​ជួញដូរ​គ្រឿងញៀន និង​កាំភ្លើង​ជាដើម ៕ (​ស៊ីន​ហួ ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម