កម្មករ​ប្រទះឃើញ​អយ​ស្ទ័​រ​ធំ​ប្រវែង​ដល់​ទៅ​ជាង ២ តឹក​នៅ​ទន្លេ​ហ៊ូ​ដ​សុន​

1154
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ អយ​ស្ទ័​រ (oyster) ដ៏​ធំ និង​មាន​ប្រវែង​វែង​ចម្លែក​ខុសគេ​មួយ​ត្រូវបាន គេ​ប្រទះឃើញ និង​ចាប់​ចេញពី​ទន្លេ​ហ៊ូ​ដ​សុន (Hudson River) ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

​អយ​ស្ទ័​រ​នេះ ត្រូវបាន​កម្មករសំណង់​ម្នាក់​ប្រទះឃើញ​ដោយ​ចៃដន្យ​កាលពី​សប្តាហ៍​មុន​នៅ ក្រោម​ចំណត​ផែ Pier 40 ដែល​ផ្នែក​ខ្លះ​របស់​វា​កំពុង​ស្ថិតក្រោម​ដំណើរ​ការជួស​ជ្រុល​។

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​គម្រោង​ទន្លេ (The River Project) និយាយថា អយ​ស្ទ័​រ​នេះ​មាន ប្រវែង​ប្រហែល ៨,៥ អ៊ី​ញ (២១,៦ សង់ទីម៉ែត្រ ឬ​ជាង ២ តឹក​) និង​ទម្ងន់​ជាង ៦១០ ក្រាម (​ជាង ៦ ខាំ​)​។ គេ​ជឿថា វា​ជា​អយ​ស្ទ័​រ​ធំ​បំផុត​ដែល​គេ​មិន​ធ្លាប់​រកឃើញ​នៅ​ទន្លេ​នេះ​។

​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​អយ​ស្ទ័​រ​នេះ ក្រោយពី ក្រុម​ស្រាវជ្រាវ​បង្ហោះ​រូប​វា​តាម​ហ្វេ​ស​ប៊ុ​ក​៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ