Views: 81 Post navigation ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះជាង៤.០០០ខ្នងនៅថៃភាគកណ្តាលនៅសប្តាហ៍នេះ នេះបើតាមការអះអាងរបស់មន្រ្តីថៃកាលពីថ្ងៃអង្គារក្រោយ ទឹកទន្លេមួយឡើងហូរហៀរចូលភូមិស្រុកបន្ទាប់ពីមានការធ្លាក់ភ្លៀងខ្លាំង។ សូមបញ្ជាក់ថា ខេត្តថៃជាង៣០បានជួបជំនន់ទឹកភ្លៀងដោយបង្កផលប៉ះពាល់ដល់មនុស្សជាង១៥.០០០គ្រួសារចាប់តាំងពីខែកញ្ញាមក។ កាណាដាចង់ជួបពិភាក្សាជាលក្ខណៈឯកជនជាមួយឥណ្ឌាដើម្បីដោះស្រាយជម្លោះការទូតមួយស្តីពីឃាតកម្មមេដឹកនាំផ្តាច់ទឹកដីជនជាតិស៊ីក(Sikh)ម្នាក់ នេះបើតាមការទម្លាយអោយដឹងពីរដ្ឋមន្រ្តីការបរទេសកាណាដាលោកស្រី មេឡានី ចូលី(Melanie Joly )កាលពីថ្ងៃអង្គារ ក្រោយមានសេចក្តីរាយការណ៍មួយថា ឥណ្ឌាបានស្នើអោយ កាណាដាដកអ្នកការទូត៤១នាក់របស់ខ្លួនចេញពីឥណ្ឌា។