Views: 77 Post navigation សភាអាម៉េរិកកាលពីថ្ងៃអង្គារបានបោះឆ្នោតទម្លាក់លោក ខេវិន ម៉ាក់ខាធី(Kevin McCarthy)ចេញពីមុខតំណែងប្រធានសភា នៅពេលមានជម្លោះ ក្នុងចំណោមពួកគណបក្សសាធារណរដ្ឋដែលនាំអោយសភាអាម៉េរិកធ្លាក់ក្នុងភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅពេលតែប៉ុន្មានថ្ងៃក្រោយវាបានអនុម័តថវិកាបណ្តោះអាសន្នមួយ សំរាប់អោយរដ្ឋាភិបាលចាយវាយ៤៥ថ្ងៃដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។ ប្រធានាធិបតី ចូ បៃដិន បានទូរស័ព្ទទៅកាន់សម្ពន្ធមិត្តសំខាន់ៗកាលពីថ្ងៃអង្គារ ដើម្បីធានាពួកគេឡើងវិញអំពីការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែន បើទោះបីជាភាពចលាចលខាងនយោបាយជាថ្មីនៅក្នុងទីក្រុងវ៉ាស៊ីនតោន បានដាក់ជំនួយផ្នែកយោធាថ្មីនៅក្នុងហានិភ័យកាន់តែជ្រៅក៏ដោយ។