ឆ្នាំជូត

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរនៅខែថ្មីនេះល្អប្រសើរបន្តិចសម្រាប់ស្រ្តី ប៉ុន្តែបុរសវិញនៅទទួលផលលំបាកយាយីច្រើននៅឡើយ ។ក្នុងខែតុលានេះដែរបើតាមក្បួនហោរាសាស្រ្តចិនហើយបញ្ជាក់ថាដួងរាសីនៅតែធ្លាក់ចុះនៅឡើយទេ។

-កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះតែងមានការរាំងស្ទះ និង ពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់ខែក្រោយថែមទៀត។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕

 

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖អ្នកកើតឆ្នាំគោនៅក្នុងថ្ងៃនេះដួងរាសីនៅតែធ្លាក់ស្រុតចុះនៅឡើយទេ ហេតុនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និងជួបនូវបញ្ហាយាយីតាមក្រោយច្រើន។

-កិច្ចការងារ៖ការប្រកបការងារងាយមានបញ្ហា ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើស តែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕

 

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេ ព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយ។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

 

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែងជានិច្ច។

-កិច្ចការងារ៖ ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។

ការធ្វើជំនួញ៖អ្នកជំនួញមុខរបរក្នុងថ្ងៃនេះដែរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕

 

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។

-កិច្ចការងារ៖លោកអ្នកតែងជួបនូវឧបសគ្គាយាយីច្រើន ហើយបើមិនចេះដោះស្រាយ បញ្ហាខ្លះតូចសោះអាចរីកជាធំផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕

 

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅជួបនូវបញ្ហាស្មុគ្រស្មាញច្រើន ហើយងាយមានទំនាស់ថែមទៀត។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នក នាពេលនេះមានភាពភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង​ ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕

 

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារមានភាពសុខដុម និង កំពុងកើតវាលកាលត្រជាក់ត្រជុំល្អគួរសម។

-កិច្ចការងារ៖ទាំងស្រ្តីបុរសពេលនេះទ្រព្យសំណាងមានភាពប្រសើរឡើងវិញ តែយ៉ាងណាមិនត្រូវពាក់ព័ន្ធល្បែងស៊ីសងឡើយប្រយ័ត្នកើតឧបទ្របចង្រៃយាយីមានតែរឿងរ៉ាវក្នុងដំណើរជីវិត ហើយប្រកបកិច្ចការអ្វីមិនមានការរីកលូតលាស់ទៅមុខ។

ការធ្វើជំនួញ៖ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕

 

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកអាចទទួលដំណឹងអ្វីមួយឱ្យសប្បាយចិត្ត ហើយពិសេសក្រុមមនុស្សខ្លះដែលធ្លាប់តែធ្វើអាក្រក់អាចងាកមកជួយបញ្ហាមួយចំនួនថែមទៀត។

-កិច្ចការងារ៖ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសមួយផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

 

ឆ្នាំវក

យីអ៊ុនថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និងបញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖  សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

 

ឆ្នាំរកា

យីអ៊ុនថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះការធ្វើដំណើរទៅណាមកណាត្រូវប្រយ័ត្នប្រយែងបញ្ហាសុវត្តិភាពជាចម្បងទាំងបញ្ហាសុខភាពនិងបញ្ហាក្រុមមនុស្សបៀតបៀនយាយី ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាពេលក្រោយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយបើលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕

 

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

 -ការរស់នៅ៖ ការរស់នៅនាថ្ងៃនេះដែរមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ ណាត់ជួបចរចារឿងធំដុំណាមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់និងជួបបញ្ហាលំបាកមកវិញនាពេលក្រោយ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះប្រកបការងារអ្វីក៏ដោយចូរចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបអាចទប់ទល់ជាមួយបញ្ហាឧបទ្រពយាយីទៅរួច។

ការធ្វើជំនួញ៖សម្រាប់អ្នក ប្រកប របរ រកស៊ីជួញដូរ លោកអ្នក ចូរចេះមាន ចិត្តត្រង់ទៅត្រង់មក មិនត្រូវមើលឃើញតែផលប្រយោជន៍នោះដែរ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យកើតតែជម្លោះវិវាទរកភាពផ្អែមល្ហែមពុំសូវឃើញ៕

 

ឆ្នាំកុរ      

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញនាពេលក្រោយគា្រន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកទៅកាន់ទីកន្លែងណាក៏ដោយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ៕

 

 

 

្ន