របស់របរ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​សព​ប្រធានាធិបតី​អាម៉េរិក ច​ន កេ​ណ្ណេ​ឌី ត្រូវ​បានដាក់​ដេញថ្លៃ​

1028
ចែករម្លែក

របស់របរ​ប្រើប្រាស់​សំខាន់ៗ​បំផុត​មួយចំនួន និង​វត្ថុ​អនុស្សាវរីយ៍​ដែលជា​ប់​ពាក់ព័ន្ធ​សព ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ច​ន អេ​ហ្វ កេ​ណ្ណេ​ឌី (John F. Kennedy) ត្រូវដាក់​ដេញថ្លៃ ហើយ​កាលពី​ថ្ងៃ​សុក្រ ទី​៣ ខែសីហា​។

​ក្រុមហ៊ុន Eldreds Auction Gallery ដែលមាន​មូលដ្ឋាន​នៅ​អ៊ី​ស ដេ​ន​នី​ស (East Dennis) រដ្ឋ​ម៉ាស្សា​ឈូ​សិត សហរដ្ឋ​អាម៉េរិក ជា​អ្នករៀបចំ​ការដេញថ្លៃរ​ប​ស់របរ និង​វត្ថុ​អនុស្សាវរីយ៍ ដែល​ប្រធានាធិបតី​រូបនេះ​ធ្លាប់បាន​ប្រើប្រាស់​នៅ Oval Office ដែលជា​ការិយាល័យ​ធ្វើការ របស់​ប្រធានាធិបតី​។

​របស់​ទាំងនោះ​រួមមាន​ដូចជា​កន្លាស់​,​ក្រវាត់ក​ដែល​លោក កេ​ណ្ណេ​ឌី ពាក់​ពេលចេញ​បទបញ្ជា អំឡុង​សង្គ្រាមលោកលើកទី​២​និង​ប៊ិច​ដែល​លោក​ធ្លាប់ប្រើ​ដើម្បី​បង្កើត​កម្មវិធី Peace Corps (​ដែលមាន​បេសកកម្ម​ផ្តល់ជំនួយ​បច្ចេកទេស និង​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​អាមេរិក​ជាដើម​) និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​មួយចំនួនទៀត​ដូចជា រូបថត​និង​គំនូរ​របស់លោក​ជាដើម​។

​ប្រសិនបើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ