ដោយ៖តារារិទ្ធ/ភ្នំពេញ៖កម្ពុជា-ឥណ្ឌាគ្រោងនឹងដាក់ឱ្យដំណើរការនូវជើង ហោះហើរត្រង់នាចុងខែតុលា ២០២៣ ខាងមុខដើម្បីជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍និងពាណិជ្ជកម្មក៏ដូច ជាវិស័យពាក់ព័ន្ធផ្សេងទៀតកាន់តែមានសន្ទុះខ្លាំងក្លាឡើង ។

ការឯកភាពនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ក្នុងជំនួបសម្តែ ងការគួរសមរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាជាមួយលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Kho bragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាណាចក្រកម្ពុជា ។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនឥណ្ឌាដែលបានគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យរួមមានជាអាទិ៍៖វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌និងការពារជាតិជា ដើម។ ជាមួយគ្នានេះសម្តេចធិបតីក៏បានបង្ហាញនូវក្តីរំពឹងផងដែរថាប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀតនៅ ក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រា ប់ជាពិសេសលើការវិនិយោគ,សន្តិសុខអ៊ីនធឺណិតនិងវិស័យដទៃទៀតដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរស្របពេលដែលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌាកំពុងស្ថិតនៅ លើគន្លងមាគ៌ានៃការអភិវឌ្ឍដែលកំពុង រីកលូតលាស់ឥតឈប់ឈរ ។

ជាការឆ្លើយតបតាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌាលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ”ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

ទន្ទឹមគ្នានេះលោកស្រីឯកអគ្គរដ្ឋទូតក៏បា នលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរជាពិ សេសលើផ្នែកវប្បធម៌និងប្រជាសាស្ត្រហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើន លូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គា ល់ ។

ជាក់ស្តែងនៅក្នុងវិស័យពាណិជ្ជកម្មប្រទេ សទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគីក្នុងពេលបច្ចុ ប្បន្នហើយទៅថ្ងៃអនាគតក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។

នៅក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រ ជាជនប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានាចុងខែតុលាឆ្នាំ ២០២៣ ខាងមុខដែលការណ៍នេះនឹងជំរុញឱ្យសក្តា នុពលនៃវិស័យទេសចរណ៍និងពាណិជ្ ជកម្មក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀតកាន់តែមានសន្ទុះខ្លាំងក្លាឡើង ។

លើសពីនេះឥណ្ឌាក៏គ្រោងនឹងពង្រីកវិ សាលភាពលើវិស័យបច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ដូចដែ លស្តែងឡើងតាមរយៈការចុះអនុស្សា រណៈនៃការយោគយល់រវាងកងទ័ពជើង គោកនៃប្រទេសទាំងពីរនិងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។

សម្តេចធិបតី និង លោកស្រីឯកអគ្គរដ្ឋទូតក៏បានឯកភាពគ្នាក្នុងការពង្រីកវិសា លភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅដល់កងទ័ពជើងទឹក ។ ជារួមលោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ថាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះខ្លាំងទ្បើងហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌាក៏កាន់តែរឹងមាំបន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជានិងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅកាន់ប្រ ទេសឥណ្ឌានាពេលកន្លងមក ។

ក្នុងឱកាសនោះផងដែរលោកស្រីឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញសម្តេចធិបតីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធា រណរដ្ឋឥណ្ឌាជាថ្មីម្តងទៀតដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរឱ្យកាន់តែស្និទ្ធស្នាលនិងឋិតថេរ ៕