ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ថា​សហរដ្ឋអាមេរិក​មិន​ចាប់អារម្មណ៍​ខ្លាំង​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទេ​

3073
ចែករម្លែក

ខណៈដែល តាម​សេចក្តីរាយការណ៍​ថា កូរ៉េខាងជើង​បន្ត​បង្កើត​មី​ស៊ី​ល​និង​ផលិត​វត្ថុ​ធា​ត​នុយក្លេអ៊ែរ​នោះ​លោក ច​ន បុល​ថុ​ន (John Bolton ) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ និង​ជា​អ្នកជំនួយការ​ជាន់ខ្ពស់​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​គ្មាន​នរណាម្នាក់​នៅក្នុង​រដ្ឋបាល​របស់លោក មានការ​​ចាប់អារម្មណ៍​ខ្លាំង​អំពី​កា​រំពឹងទុក​និង​លទ្ធភាព​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះទេ​។​

​លោក ច​ន បុល​ថុ​ន បាន​និយាយថា ” ចំណុច​នេះ វា​អាច​នឹង​កើតមានឡើង នៅពេលដែល​សហរដ្ឋអាមេរិក សន្និដ្ឋានថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន មិនមាន​ភាពម៉ឺងម៉ាត់ អំពី​ការសន្យា​របស់លោក​ចំពោះ ការលុបបំបាត់ចោល​កា​រ​នុយក្លេអ៊ែរ​នោះទេ​។​

​ប៉ុន្តែ លោក ច​ន បុល​ថុ​ន បាន​និយាយប្រាប់​សារព័ត៌មាន Fox News Sunday ថា លោក ដូ​ណា​ល់ ត្រាំ បាន​ចេញពី​ផ្លូវ​របស់លោក​ដើម្បី​ធ្វើឱ្យ​វា​ងាយស្រួល​​សម្រាប់​លោក គីម ជុង អ៊ុន ដើម្បី​គោរព​តាម​ការសន្យា ដែល​បាន​ធ្វើឡើង នៅពេលដែល បុរស​ទាំង​២​នេះ បាន​ជួបគ្នា​កាល​ថ្ងៃ ទី​១២​ខែមិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​លោក ច​ន បុល​ថុ​ន បាន​និយាយថា ” ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ផ្តល់ឱ្យ លោក គីម ជុង អ៊ុន​នូវ​ពន្លឺ​គំនិត​និង​ឱកាស​នៃ​ការបើកទ្វារ​បើកចំហរ​សម្រាប់​អ្នកណា​​ម្នាក់​ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិនអាច​រក​វិធី​ឆ្លងកាត់​វា​បាន​នោះទេ នោះ​សូម្បីតែ​ពួក​អ្នក​រិះគន់​ខ្លាំង​លើ​ប្រធានាធិបតី ក៏​នឹងមិន អាចនិយាយបាន​ថា​វា​ដោយសារ​​តែ​លោក មិនបាន​បើកទ្វារ​ឱ្យ​ធំ​គ្រប់គ្រាន់​នោះ​ផងដែរ “​។​

​ដោយ​បញ្ជាក់​អំពី​ថា​តើ​រយៈពេល​យូរ​ប៉ុន្មាន ដែល​សហរដ្ឋអាមេរិក​ត្រូវ​រង់ចាំ​នោះ ហើយ​ស្របពេល​មាន​របាយការណ៍​អំពី​ការផលិត​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ព្រម​​ទាំង​ការរំលោភបំពាន​ការដាក់ទណ្ឌកម្ម​នោះ លោក ច​ន ប៊ុល​ថុ​ន​បាន​និយាយថា វា​អាស្រ័យ​លើ​ការបង្ហាញ​ច្បាស់​ពី​ឆន្ទៈ​របស់​កូរ៉េខាងជើង​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​កូរ៉េខាងជើង ធ្វើការ​សម្រេចចិត្ត​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​​តាម​ការគ្រោងទុក​មែន​នោះ កូរ៉េខាងជើង អាចធ្វើ​វា​បាន​ក្នុង​រយៈពេល​មួយឆ្នាំ ។

​យើង​កំពុង​រង់ចាំ​មើលថា​តើ ការសម្រេច​តាម​ផែនការ​ជាក់ស្តែង​នឹង ត្រូវបាន​ធ្វើឡើង​ដែរ​ឬ​អត់​នោះ​៕ដោយ៖សុខា/sn

លោក ច​ន បុល​ថុ​ន (John Bolton ) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម