ស្រា​បៀ​ដំបូង​សម្រាប់​អ្នកជំងឺ​មហារីក​

1374
ចែករម្លែក

​ភេសជ្ជៈ​គ្មាន​អាល់កុល​, ផ្ទុក​វីតាមីន​ច្រើន ត្រូវបាន​ផ្សំ​ឡើង​មាន​រសផ្អែម​ជាង សម្រាប់​អ្នកជំងឺ​មហារីក​ដែល​បាត់បង់​រសជាតិ​ដោយសារ​ការព្យាបាល​ដោយ​គីមី ។​

​ស្រា​បៀ​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកស្រី Jana Drexlerova នាយក​ប្រតិបត្តិ​របស់ Mamma Help -​អង្គការ​ស្ម័គ្រចិត្ត​មួយ ជួយ​ស្ត្រី​កើត​មហារីក​សុដន់​នៅ​សាធារណៈរដ្ឋ​ឆេ​ក និង​សហសេវិក​របស់​អ្នកស្រី គឺ Tereza Sverakova ។​

Sverakova ធ្លាប់​ឆ្លងកាត់​ការព្យាបាល​ដោយ​គីមី​ពេល​កើត​មហារីក​សុដន់ ។ ជាង​អ្នកណា ទាំងអស់ អ្នកស្រី​យល់ច្បាស់​ពី​ឥទ្ធិពល​បន្ទាប់បន្សំ​គួរ​ឲ្យ​ខ្លាច​របស់​ការព្យាបាល​ដោយ​គីមី ។ ក្រៅពី​បង្ក​ការចង់​ក្អួត​, ជ្រុះ​សក់​, វា​នៅ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ជី​វ្ហា​វិញ្ញាណ ធ្វើ​ឲ្យ​អាហារ និង​ភេសជ្ជៈ​មាន​រស​ល្វីង ប្រែ​សាប​ភ្លាវ និង​ក្លិនស្អុយ​ពិបាក​ទ្រាំ ។​

​ស្រា​បៀ Mamma មិន​ផ្ទុក​អាល់កុល និង​ត្រូវបាន​បំពេញ​សារជាតិ​ជីវជាតិ​ជាច្រើន ដូចជា​វីតាមីន B, ប៉ូ​តា​ស្យូ​ម​…. អនុញ្ញាត​ឲ្យ​អ្នកជំងឺ​មហារីក​ចាត់ទុក​ទុក​វា​ដូចជា​អាហារ​មួយ ។ ពិសេស​ស្រា​បៀ​នេះ​ត្រូវបាន​ផ្សំ​មាន​រសផ្អែម​ជាង ដើម្បី​បង្គ្រប​លើ​រស​ល្វីង​, ជួយ​បង្កើន​រសជាតិ​ឲ្យ​អ្នកជំងឺ ។ ស្រា​បៀ​នៅ​ជួយ​ជំងឺ​ឆ្លងកាត់​ដំណាក់កាល​ព្យាបាល​គីមី ដោយ​ងាយស្រួល​ជាង ។​

​អ្នកបង្កើត​ស្រា​បៀ Mamma និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ដោយសារ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកជំនាញការ​ផ្នែក​មហារីក​ជាច្រើន នៅតាម​មន្ទីរពេទ្យ​ធំៗ ។​

​រសជាតិ​របស់​ស្រា​បៀ​នៅ​ទទួលបាន​ការសរសើរ​ពី​អ្នកជំនាញការ​ស្រា​បៀ​ល្បីឈ្មោះ ។​

​ជា​ភេសជ្ជៈ​ផ្ទុក​វីតាមីន​ផង​, ស្រា​បៀ Mamma នៅ​ជួយ​អ្នកជំងឺ​មហារីក​ផ្សារភ្ជាប់​ល្អ​ជាង​ជាមួយ​គ្រួសារ​, មិត្តភក្តិ​ក្នុង​ពិធី​ជួបជុំ​សប្បាយរីករាយ ។ ផ្តើម​ពី​នោះ ស្មារតី​អ្នកជំងឺ​នឹង​ប្រែជា​ល្អប្រសើរ​, សកម្ម​, មាន​បន្ថែម​ថាមពល​ប្រយុទ្ធប្រឆាំង​ជំងឺ ៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម