​ផ្លាស់ប្តូរ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តព្រះវិហារ​

921
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តព្រះវិហារ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក ស៊ូ សិរី អភិបាលរង​ខេត្ត​តំណាង​លោក អ៊ុន ចាន់​ដា អភិបាល​ព្រះវិហារ និង​លោក ម៉ុម ចន្ទ​លី សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព និង​អភិបាលក្រុង​-​ស្រុក ទាំង​៨​ផងដែរ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ថ្មី ដែល​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​នៅពេលនេះ គឺ​លោក នួន សុ​ខម អតីត​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាស់ គឺ​លោក នង ខេមរិន្ទ ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​។​​ជាមួយគ្នា​នោះ ក៏មាន​ការតែងតាំង​លោក ឆេញ សេង ពី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ទៅជា​នាយរង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ ខេត្តព្រះវិហារ​,។

លោក វង្ស វិ​ស្សិត នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប ត្រូវបានតែងតាំង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​, លោកស្រី សំ អាន ត្រូវបានតែងតាំង​ជា​នាយការិយាល័យ​ផែនការ​គណនេយ្យ​, លោក ឌី រស្មី ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​, លោក ស៊ីម ដា ត្រូវបានតែងតាំង​ជា​អនុប្រធាន​កា​រិ​យា​ល​យ័​ផ្សព្វផ្សាយ​កសិកម្ម​, និង​លោក ម៉ម សុ​គន់ ជា​អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​៕S/​

​ផ្លាស់ប្តូរ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តព្រះវិហារ​

ទីតាំងផ្សាយពាណិជ្ជកម្ម