ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖សុខភាពចំណេះដឹងគឺជាបញ្ហាសំខាន់ណាស់ រាជរដ្ឋាភិបាលបានវិនិយោ គច្រើនណាស់ទៅលើវិស័យអប់រំនិង សុខាភិបាល ហើយពីរនេះជាអាទិភាពដែលសម្តេចយកកាន់ផ្ទាល់ដើម្បីជំរុញផ្ទាល់ជាសរសរស្តម្ភ មនុស្សមានសុខភាពនិងសមត្ថភាព មនុស្សជាអ្នកតាក់ តែងរបៀបរបបការងារនិងជាអ្នកកសាងនៅហេដ្ឋារចនាសម្ព័ន្ធ អញ្ចឹងយើងមានតែមនុស្សរឹងមាំ គឺយើងមានអ្វីៗទាំងអស់ ហើយមានចិរភាពទៀតកាន់តែរីកប្រសើរថែមទៀត ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា៖«រាជរដ្ឋាភិបាលយកចិត្តទុកដាក់បញ្ហាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ,សុខភាពចំណេះដឹងគឺជាបញ្ហាសំខាន់ណាស់អញ្ចឹងបានជាយើងវិនិយោគច្រើនណាស់ទៅលើអប់រំនិងសុខាភិបាល ថវិកាក្រសួងពីរនេះធំណាស់ ហើយពីរនេះជាអាទិភាពពីរដែលខ្ញុំយកមកកាន់ផ្ទាល់ដើម្បីជំរុញផ្ទាល់ជាសរសរស្តម្ភ មនុស្សសុខភាព និងសមត្ថភាព មនុស្សជាអ្នកតាក់តែងរបៀប របបការងារនិងជាអ្នកកសាងនូវហេដ្ឋារចនាសម្ព័ន្ធ យើងមានតែមនុស្សរឹងមាំគឺយើងមានអ្វីៗទាំងអស់ ហើយមានចិរភាពទៀតកាន់តែរីក ប្រសើរថែមទៀត» ។

សម្តេចធិបតីបន្តថាថ្ងៃនេះក្មួយៗចេះធ្វើរូបូតត្រឹមតែផលិតបាន ប៉ុន្តែថ្ងៃក្រោយកម្ពុជាសមត្ថភាពកម្ពុជាប្រើប្រាស់ធនធានមនុស្សកម្ពុជាគឺអាចមានក្រុមហ៊ុនធ្វើបាន ។ សម្តេចធិបតី បានឲ្យដឹងថានៅក្នុងសម័យ កូវីដយើងមិនបានប្រើ software ពីខាងក្រៅទេគឺយើងប្រើ software របស់កូនចៅខ្មែរធ្វើ ។ សម្តេចបន្ថែមថាបើទិញពីសាំងហ្គាពួររាប់សែនដុល្លារ ប៉ុន្តែយើងប្រើស្នាដៃរបស់កូនចៅខ្មែរធ្វើ ។ ខ្មែរធ្វើបានដូច្នេះយើងចង់ពង្រីកលទ្ធភាពទោះបីសាលាទាំងអស់មិនបានឈានទៅដល់ ,ប៉ុន្តែកន្លែងខ្លះយើងវិនិយោគទៅលើសម្ភារៈមួយចំនួន ព្រោះមានកម្មវិធីសិក្សា ហើយសម្ភារៈនៅតាមខេត្តមិនចាំបាច់មានឡាបូនោះទេ ។ ពេលខ្លះយើងមិនចាំបាច់ទិញពីប្រទេសចិនទេយើងជួលក្មេងៗរបស់យើងដែលរៀននៅសាលាតិចណូធ្វើ គឺពួកគេធ្វើបាន ។ សម្តេចបន្តថា«កាលខ្ញុំនៅជាប្រធានអង្គភាពប្រឆាំងភេរវៈកម្ម ឧបករណ៍ទន្លុះទ្វារយើងទិញពីក្រៅមួយឈុត២០០០ដុល្លារមានញញួរមានអី , ខ្ញុំថាយើងអត់លុយទិញ ច្រើនទេឱ្យជាងដែកទួលទំពូងធ្វើគឺមួយឈុត ២០០ ដុល្លារគឺទំនើបដូចតែគេដែរ» ។

សម្តេចបន្តថាប្រទេសជិតខាងកម្ពុជាគែបានប្រើសមត្តភាពធនធានមនុស្សរបស់គេផលិតនូវឧបករណ៍ប្រើប្រាស់ដូចជា ទូរទស្សន៍ និងគ្រឿងប្រើប្រាស់មួយចំនួន កាត់បន្ថយបានការនាំ ចូលពីខាងក្រៅ ៕