​នារី​ម៉ាស្សា​ពីរ​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ នៅ​ខេត្តកោះកុង​

795
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កោះកុងៈ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​ខែសីហា​វេលា​ម៉ោង​២២៖១៥​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ គឺ​រថយន្តបុក​ម៉ូតូ កើតឡើង​នៅ​ចំណុច​ប៉ាណូ​រង្វង់​មូល​អេស៊ីលីដា​ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ បណ្តាលឱ្យ​នារី​ម៉ាស្សា​ពីរ​នាក់​ស្លាប់ និង នារី​ម្នាក់ទៀត​រងរបួស ។

​សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​ស៊ិន ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ​មុខរបរ​ម៉ាស្សា ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ ។ ឈ្មោះ​ស៊ីន ពុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ មុខរបរ​ម៉ាស្សា រងរបួស ។

ឈ្មោះ​ស៊ិន ពេ​ជ្យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ មុខរបរ​ម៉ាស្សា ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ ។ សាកសព​ទាំងពីរ​ត្រូវបាន​សាច់ញាតិ​ដាក់​តម្កល់​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​អ្នកឃើញ​ហេតុការណ៍ បញ្ជាក់ថា រថយន្ត​ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក​បើក​តាមផ្លូវ​មុខ​សាលាខេត្ត​សំដៅ​ទៅខាង​ផ្ទះ​ក្រហម​លឿន​ណាស់ បុក​ម៉ូតូ​មួយគ្រឿង ធ្វើឱ្យមាន​អ្នកស្លាប់​និង​របួស​តែម្ដង ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម