ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: នៅថ្ងៃទី ០៤ -០៥ខែ តុលា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជាភរិយា មាតា បីតា ព្រមទាំង មន្រ្តីពាក់ព័ន្ធ បានចូលរួមពិធីកាន់បិណ្ឌវេនទី ០៦ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកនៅវត្តសុភមង្គល ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួនជា ១២ លានរៀល អង្ករ៣០០គីឡូក្រាម ទឹកសុទ្ធជាដើមដើម្បីប្រគេនសម្រាប់ព្រះសង្ឃ ៥៤អង្គ គង់ចាំព្រះវស្សានៅវត្តសុភមង្គល និង ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ៕ P / N