ដោយៈភ្នំសន្ទុក/កំពង់ធំ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យ បានចុះធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ ខណៈ ដែលឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។
គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបានបន្តចុះធ្វើជីវសុវត្ថិភាព នៅសត្តឃាតដ្ឋានចំនួន ៦កន្លែងមាន សត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកសន្ទុក សត្តឃាតដ្ឋានកំពង់ថ្ម ស្រុកបារាយណ៍ សត្តឃាតដ្ឋានស្រុកកំពង់ស្វាយ សត្តឃាតដ្ឋានតាំងគោក និង សត្តឃាតដ្ឋានរំលង ៕ P / N