ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានជូនដំណឹងដល់ក្លិប សមាគមដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬ អាជ្ញាប័ណ្ណហួសសុពលភាពសូមមកបន្តឡើងវិញ។

សម្រាប់ក្លិបថ្មីដែលមិនទាន់មានអាជ្ញាប័ណ្ណហើយមានបំណងក្លាយជាសមាជិកពេញសិទ្ធដែលអាចធ្វើសកម្មភាពទូទាំងប្រទេសបាននោះត្រូវតែមកចុះបញ្ជី។ចំពោះក្លិប សមាគម ដែលជាសមាជិកតែអាជ្ញាប័ណ្ណហួសសុពលភាពក៏ត្រូវតែមកបន្តដើម្បីអាចធ្វើសកម្មភាពឬ អាចចូលរួមក្នុងសកម្មភាពប្រកួតនានាដែលរៀបចំដោយសហព័ន្ធបាន។ បើសមគម ក្លិបណាមិនមានអាជ្ញាប័ណ្ណមិនអាចធ្វើសកម្មភាព ឬចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍នានាបានឡើយព្រោះនេះជាលក្ខន្តិកៈ និងជាបទបញ្ជារបស់សហព័ន្ធ៕srn/r