ស្ពាន​បាល់​ឡេ​ជាច្រើន​តាមផ្លូវ​ជាតិ​លេខ​២បាន​ស្រុត បាក់​ទ្រុឌ​អស់ហើយ​

1867
ចែករម្លែក

ដោយ​ : ​មូល​សម្បត្តិ​/ ​ភ្នំពេញ : ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​គួ​ស្រូវ​ទៅដល់​ព្រំប្រទល់​ដី​ខេត្តតាកែវ ជា​ផ្លូវ​ចាស់ មិនទាន់មាន​ភ័ព្វសំណាង​ពង្រីក​ធ្វើ​ថ្មី​ដូច​ផ្លូវជាតិ​នានា ហើយ​សំបូរ​ទៅដោយ​ស្ពាន​បាល់​ឡេ​ចាស់ៗ​និងស្ពានដែក​នោះ ​បច្ចុប្បន្នកំពុង​ទ្រុឌទ្រោម និងរកការបាក់ស្រុត​ជា​បណ្តើរៗ នឹង​ឈានទៅ​ដាច់​លែង​ធ្វើ​ចរាចរណ៍​នាពេលខាងមុខ ប្រសិនបើ​មន្ត្រី​សាធារណ​ការមិន​គឹ​ត​គូរ ពិនិត្យ​ការដឹកជញ្ជូន​ធ្ងន់​នោះទេ​។​

ស្ថានភាពស្ពានបាលេ នៅផ្លូវជាតិលេខ២

​តាម​ការ​ឃើញជាក់ស្តែង​នូវ​ទិដ្ឋភាព​ដឹកជញ្ជូន​សព្វថ្ងៃ លើ​កំណាត់​ផ្លូវ​នេះ​បាន​បង្ហាញថា​ការដឹកជញ្ជូន​ធន់​ធ្ងន់​ទូទៅ ខ្វះ​សមត្ថកិច្ច​ត្រួតពិនិត្យ រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ស៊ីម៉ង់ត៍ ដឹក​ដែក​។​ល​។​បាន​បើក​ឆ្លងកាត់​ស្ពាន​បាល់​ឡេ ស្ទើរ​បាក់​អស់ហើយ បើ​មិន​ប្រញាប់ប្រញាល់​ពិនិត្យ​អោយ​មែនទែន​ទេនោះ​។​

​លោក វ៉ា​ស៊ឹម ​សុ​រិ​យ៉ា ​អ្នកនាំពាក្យ​អោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានអោយ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ​កំណាត់​ផ្លូវ​នេះ​ពិតជា​លំបាក​ធ្វើដំណើរ​មែន​។​ ពេលខ្លះ​ស្ទះចរាចរណ៍​ដោយសារ​ផ្លូវ​តូច ហើយ​ការដឹកជញ្ជូន​ច្រើន​មមាញឹក​ពេក ស្ពាន​ស្ទើរ​ដាច់​។​

យ៉ាងណាលោកបញ្ជាក់ថា ក្រសួងកំពុងរង់ចាំ​ក្រុមហ៊ុន​កូរ៉េ ជា​អ្នកដេញថ្លៃ​បានធ្វើ​ការសាងសង់ តែ​ត្រូវ​ពន្យា​ពេល​២​ឆ្នាំ​គឺឆ្នាំ២០១៧ និងឆ្នាំ២០១៨ ​ដើម្បី​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​សិន ទើប​ចាប់ផ្តើម​ពង្រីក​ការសាងសង់​។ ​ផ្លូវ​ណាក៏ដោយ​លុះត្រា​ណា​យើង​ភ្ជាប់​នូ​វល​ក្ខ័​ណ្ឌ​ពង្រីក​ជាមុនសិន បើ​មិន​អញ្ចឹងទេ​ក្រុមហ៊ុន​វិនិយោគ​ថ្មី​មក​ធ្វើ​ផ្លូវ​ថ្មី ស្រប​ទិស​គ្នា​គឺ​ផ្លូវ​ចាស់​គេ​មិនឲ្យ​ពង្រីក​ជាដាច់ខាត​។ ​ដូចជា​ផ្លូវជាតិ​លេខ៤ ​គឺ​ក្រុមហ៊ុន​អ៊ិ​ច​ប្រេ​ស​វ៉េ​យ៍​ចិន​ ហាម​មិនឲ្យ​រដ្ឋាភិបាល​ពង្រីក​ធ្វើ៤​ឡេ​ន​បាន​នោះទេ​។​ ដោយសារ​ផ្លូវ​អ៊ិ​ច​ប្រេ​ស​វ៉េ​យ៍​ចិន​ជិត​សង់​ឆាប់ៗ​នេះហើយ​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម