​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមអ្នកច្បាប់​សិក្សា​មើល​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​មុនពេល​កំណត់​

1844
ចែករម្លែក

​ភ្នំពេញ ៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឲ្យ​ក្រុមអ្នកច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​ពិនិត្យមើល​ច្រក់​ណា​ដែល​អាចបង្កើត​រាជរដ្ឋាភិបាល​ថ្មី​មុន​ការកំណត់ ។ បើ​យោងតាម​សម្តេច​ប្រសិនជា​អាច​រាជរដ្ឋាភិបាល​ថ្មី​និង​បង្កើត​នៅ​ចុងខែ​សីហា​ឬ ដើមខែ​កញ្ញា សម្តេច​អាចនឹង​ទៅ​ថ្លែងសុន្ទរកថា​នៅឯ​មហាសន្និបាត​អ​អ្គ​ការ​សហប្រជាជាតិ ។​

​ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ០៦ ខែ សីហា​នេះ​ក្នុង​ឳ​កាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ មន្ត្រី សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​ក្រុមអ្នកច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​សិក្សា​មើល​អំពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​មុនពេល​កំណត់ បន្ទាប់ពី គ ជ ប ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៥ ខែ សីហា នេះ ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖​យើង​នឹង​និត្យ​មើល​តាម​លទ្ធភាព​អាចបង្កើត​រដ្ឋាភិបាល​បាន​មុនពេល​កំណត់​ឬ​អត់​ហើយ​យើង​រៀបចំ​កម្មវិធី​ឡើងវិញ​ដោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ចុងខែ​សីហា​និង​ដើមខែ​កញ្ញា​តែម្តង​។ សម្តេច​តេ​ជោ​បន្តថា​បើតាម​គ្រោង គ ជ ប និង ប្រកាស​លទ្ធ បណ្តោះអាសន្ន​នៅ​ថ្ងៃទី ១១ សីហា នេះ ហើយ​ប្រកាស​លទ្ធ​ផ្លូវការ​នៅ​ថ្ងៃទី ១៥ ខែសីហា​ប្រសិនជា​គ្មាន​ការប្ដឹង​ផ្ដល់​ណាមួយ​កើតឡើង​ទាក់ទង និង​បញ្ហា​ផ្លូវច្បាប់​ទេនោះ​។

​ ​សម្តេច​តេ​ជោ​បាន​បន្តថា​គម្រោង​របស់​សម្តេច​គឺ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ព្រះមហាក្សត្រ​កោះប្រជុំ​សភា ,​ល្ងាច​ថ្ងៃទី ១៩ ខែសីហា សភា​ចូល ស្បថ ។ ព្រឹក​ថ្ងៃទី ២០ បង្កើត​រាជរដ្ឋាភិបាល​ថ្មី ។​ល្ងាច​ថ្ងៃ ២០ សមាជិក​រាជរដ្ឋាភិបាល​ចូល​ស្បថ ។ ព្រឹក​ថ្ងៃទី ២១ ខែ កញ្ញា​ប្រជុំ​គណៈរដ្ឋមន្ត្រី លើកដំបូង ។ អញ្ចឹង​ប្រសិនបើ​រាជរដ្ឋាភិបាល​អាចបង្កើត​ក្នុង​ខែសីហា​បាន​យើង​បង្កើត ព្រោះ​បើតាម​ដឹង​ដូចជា​មិន​មានរឿង​អ្វីដែល​ត្រូវ​ទៅដល់​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​នោះទេ ។ ខ្ញុំ​នឹង​ទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​ឲ្យ​អ្នកឯង​មើល​(​ក្រុម​នយោបាយ​ប្រឆាំង​) ដើម្បី​ឲ្យ​អ្នកឯង​ដឹងថា រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ធ្វើការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ខ្លួន តើ​មាន​តម្រូវការ​ប្រ​ថាបើ​ត្រា​ពី​អ្នកណា ក្រៅពី​ព្រះមហាក្សត្រ​របស់ខ្លួន​នោះ ។​

​ ​សម្តេច​តេ​ជោ​បានស្នើ​ឲ្យ លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​គណៈរដ្ឋមន្ត្រី​សិក្សា​ជាមួយ​ក្រុមអ្នកច្បាប់​រាជ​រដ្ឋាភិបាល​ធ្វើការ​សិក្សា​ឲ្យ​បាន ឆាប់​។​សម្តេច​បន្តថា​ប្រសិន​យើង​បង្កើត​រាជរដ្ឋាភិបាល​ថ្មី សម្តេច​នឹង​ទៅ​អង្គការសហប្រជាជាតិ អោយ​ពួកអ្នកឯង​មើល ។ អ្នកខ្លះ​ថា​តុលាការ ឧក្រិដ្ឋកម្ម​អន្តរជាតិ​និង​ចាប់ខ្លួន ហ៊ុន សែន ។ ដូចនេះ​ខ្ញុំ​នឹង​ទៅកាន់​អឺរ៉ុប ដែល​នៅក្បែរ​និង​តុលាការ​អន្តរ​ជា​ជ​តិ​នោះ​ឲ្យ​អ្នកឯង​មើល ។

​ ​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​៖​ប្រសិន​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​មុនពេល​កំណត់​មែន​សម្តេច​ក៏មាន​ពេលវេលា​ច្រើន​ទៅ​ចូលរួម​កិច្ចការ សំខាន់ៗ​ជា​លក្ខណ​អន្តរជាតិ​នៅក្រៅ​ប្រទេស ដូចជា​ទៅ​ចូលរួម​វេទិកា សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង ហាណូយ ប្រទេស​វៀតណាម​ក្នុងនាម​ជា រដ្ឋាភិបាល​ថ្មី​។ ទៅ​ចូលរួម​ពិ​ព័រ​ណ៌​នៅ​ណាន​នី​ញ​ក្នុងនាម​ជា​រដ្ឋាភិបាល ថ្មី ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មួយចំនួនទៀត​សម្តេច​ក៏​ចង់​រហ័ស​ដែរ ។​

​ ​បើតាម​នីតិវិធី ផ្លូវច្បាប់​ព្រះមហាក្សត្រ​កោះប្រជុំ​សភា រយៈពេល ៦០ ឆ្នាំ​យ៉ាងយូរ​ក្រោយពេល​បោះឆ្នោត ដូចនេះ​រដ្ឋាភិបាល​ថ្មី​អាច​កើត ឡើង​នៅ​ថ្ងៃទី ២០ ខែកញ្ញា ៕
​ ​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ០៦ ខែ សីហា​នេះ​ក្នុង​ឳ​កាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ មន្ត្រី
????????????????????????????????????

ទីតាំងផ្សាយពាណិជ្ជកម្ម