រដ្ឋមន្ត្រី​បរទេស​អាមេរិក​ថា សហរដ្ឋអាមេរិក​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​

3001
ចែករម្លែក

លោក ម៉ៃ ផមផេវ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យទី៥សីហាថា សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្មដែលខ្លួនកំពុងដាក់ជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នេះ។

គិតចាប់ពីត្រឹមថ្ងៃអង្គាររទៅនោះ រដ្ឋាភិបាលអ៊ីរ៉ង់មិនអាចទិញក្រដាសប្រាក់អាមេរិកបានទៀតទេ ហើយការដាក់ទណ្ឌកម្មខ្លាំងជាងមុននឹងត្រូវបានដាក់ទណ្ឌកម្មលើឧស្សាហកម្មអ៊ីរ៉ង់ដែលរួមទាំងការនាំចេញកម្រាលព្រំរបស់ខ្លួនផងដែរ។

នៅពេលដែល ត្រូវបានសួរថាតើរដ្ឋាភិបាលក្រុងតេអេរ៉ង់នេះ អាចគេចពីវិធានការទាំងនេះដែរឬទេនោះ លោក ម៉ៃ ផមផេវ​ បានប្រាប់ក្រុមអ្នកកាសែតថា “សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្មនេះ ” ។លោកបានឆ្លើយដូចនេះ នៅពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីចូលរួមវេទិកា សន្តិសុខមួយនៅសិង្ហបុរី។

លោក ម៉ៃ ផមផេវ​ បានិយាយថា ការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់គឺដើម្បី “រារាំងសកម្មភាពអាក្រក់របស់អ៊ីរ៉ង់” ដោយនិយាយថាប្រជាជនអ៊ីរ៉ង់មិនសប្បាយចិត្តនឹងការបរាជ័យនៃភាពជាមេដឹកនាំរបស់ពួកគេដែលផ្តល់ការសន្យាសេដ្ឋកិច្ចចំពោះពួកគេនោះទេ។

លោកបាននិយាយថា ប្រជាពលរដ្ឋអ៊ីរ៉ង់មិនសប្បាយចិត្តទេ ប៉ុន្តែ គឺមិនមែនមិនសប្បាយចិត្ត ជាមួយប្រជាជនអាមេរិកទេ នោះទេ ប៉ុន្តែ ពួគគេមិនសប្បាយចិត្តជាមួយនឹងមេដឹកនាំផ្ទាល់របស់ពួកគេ” ៕ដោយ៖សុខា/sn

រូប៖លោក ម៉ៃ ផមផេវ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម