មហាសេដ្ឋី​ចិន Jack Ma បង្ហើប​ពី​ប្រទេស​កម្ពុជា ក្នុង​បទសម្ភាសន៍​ពិសេស​មួយ​

1912
ចែករម្លែក

ថ្មីៗ​នេះ​ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​របស់​ចិន​លោក Jack Ma បានធ្វើ​កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ជាមួយនឹង​លោក Suthichai Yoon សហ​ស្ថាបនិក​សារព័ត៌មាន​ថៃ The Nation ដែល​និយាយ​អំពី​ការធ្វើ​ជំនួញ​ក្នុងប្រទេស​ថៃ​។ អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​មហាសេដ្ឋី​ចិន​រូបនេះ​ក៏បាន​និយាយ​អំពី​ប្រទេស​កម្ពុជា​ផងដែរ​។​


​លោក Jack Ma និង លោក Suthichai Yoon

​នៅពេល​សំនួរ​សួរថា ៖ “​ក្រៅតែពី​ប្រទេស​ថៃ តើ​លោក​មាន​ផែនការ​យុទ្ធសាស្ត្រ​ធំ​អ្វី​ក្នុង​អាស៊ាន​?”​។ លោក Jack Ma បាន​ឆ្លើយតប​ថា ៖ “​មាន​ប្រទេស ៥ ទៀត​ដែល​យើង​កំពុង​ចាប់អារម្មណ៍​ខ្លាំង​។ ដំបូង​យើង​មកកាន់​ប្រទេស​ថៃ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី​។ ពួកយើង​ក៏​មើលឃើញ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ វៀតណាម​ក៏​សំខាន់ ហើយ​ហ្វីលីពីន​ក៏​ដូចគ្នា​។ ពិតណាស់​មាន ៥ ប្រទេស​។​

​ចំណែក​កម្ពុជា​ជា​ប្រទេស​ដែល​ក្រុមការងារ​ក្មេងៗ​របស់​យើង​កំពុងតែ​ចាប់អារម្មណ៍​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីនោះ​”​។​

​កិច្ចសម្ភាសន៍​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Alibaba បាន​បើក​ដំណើរការ​ហាង​កាហ្វេ​ដែល​មិន​ប្រើ​សាច់ប្រាក់ (​ទូទាត់​លុយ​តាម​ទូរ​សព្ទ​) ក្នុងប្រទេស​ចិន​។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ចង់​ឲ្យ​ប្រទេស​ចិន​ក្លាយជា​សង្គម​ដែល​មិន​ប្រើ​ក្រដាសប្រាក់​ក្នុងពេល ៥ ឆ្នាំ ហើយ​ថែម​ចង់​ពង្រីក​ភាព​អស្ចារ្យ​នេះ​ទៅកាន់​ប្រទេស​ដទៃទៀត​ដែរ​។​

​លោក Jack Ma បានលើកឡើង​ដែរ​ថា សង្ឃឹម​ថ្ងៃមួយ​ពេលដែល​ប្រជាជន​ចិន​រាប់លាន​នាក់​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ពួកគេ​គ្រាន់តែ​យក​ទូរ​សព្ទ និង លិខិតឆ្លងដែន ដោយ​មិនបាច់​យកលុយ​ក្រដាស​ទៅជា​មួយ​នោះទេ​។​

​ចំពោះ​ការលើកឡើង​របស់លោក Jack Ma ពី​ប្រទេស​កម្ពុជា​អាច​មានន័យថា​ប្រទេស​កម្ពុជា​នឹង​ជា​គោលដៅ​វិនិយោគ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អ៊ីនធឺណិត​បន្ទាប់​ផងដែរ​៕

​ប្រភព​៖ Asia One/Sabay
​ប្រែ​សម្រួល​៖ សុខ​ហេង

ទីតាំងផ្សាយពាណិជ្ជកម្ម