ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ស្វាយរៀង កម្រិតយុវជន អាយុក្រោម ១៨ឆ្នាំ នៃវគ្គ ១៦ ក្រុម ចុងក្រោយ នាថ្ងៃសៅរ៍-អាទិត្យ ទី ០៧-០៨ ខែតុលា ឆ្នាំ២០២៣ មាន ៤ ប្រកួត។
សម្រាប់ថ្ងៃសៅរ៍ ទី ៧ តុលា ដែលមាន ២ ប្រកួតនោះ ក្រុមយុវជនរមាសហែក ប្រកួតជាមួយក្រុម NEVER WIN មួយប្រកួតទៀត ក្រុមយុវជនសាមគ្គី ប្រកួតជាមួយក្រុម UNITED SEZ ។
ដោយឡែក ថ្ងៃទី ៨ តុលា ក៏មាន ២ ប្រកួតដែរ គឺក្រុម BLUE DRAGON ប្រកួតជាមួយក្រុម ត្នោត FC និងមួយប្រកួតទៀត ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយទាប ប្រកួតជាមួយក្រុម ពូប្រុស លីង គួយ ។ សូមបញ្ជាក់ថា នេះជាការប្រកួត ក្នុងវគ្គ ១៦ ក្រុម ចុងក្រោយ៕ V/ N