ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក​លាង​ឫទ្ធា ​ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺ គ្រុនឈាម​នៃ​ក្រសួងសុខាភិបាល បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ​ ព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ថា ក្នុងរយៈពេល​ ៩​ខែ​ នៃ​ឆ្នាំ​២​០​២​៣ ករណីជំងឺ គ្រុនឈា​នៅ​កម្ពុជា ​មានចំនួន ​២​១​.​៥​៦​៨​​ ករណី​ដែលជា​ការកើនឡើង គួរឱ្យកត់ សម្គាល់​ពី ​១​៨​៤​ ​ភាគរយ​ឬស្មើនឹង ​៧​.​៥​៩​៧​​ករណី​ក្នុងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន​។​

លោក​ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល បានបព្ជាាក់​ថាៈ “​ជំងឺនេះ ​បានសម្លាប់មនុស្ស ​៣​៨​​នាក់​ក្នុងអំឡុងពីខែ​មករា ​ដល់ខែកញ្ញា ​ឆ្នាំនេះ​ ​កើនឡើងពីចំនួន ​១​៤​នាក់​ដែលបានស្លាប់​ក្នុងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន​” ។

លោកបានលើកឡើងថា ក្រោមការណែនាំរបស់លោក​ឈាង​រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិ បាល​មន្ទីរសុខាភិបាលខេត្ត​ទូទាំងប្រទេស​បានផ្តល់ថ្នាំអាបេ​ត​សម្រាប់ដាក់ក្នុងពាង​ឬអាងទឹក​ដើម្បីសម្លាប់ដង្កូវទឹក​នៅ​តាមផ្ទះ និងបានបាញ់ថ្នាំសម្លាប់សត្វមូស​តាំងពី​ខែ​សីហា ​មក​។

លោកបានបន្តទៀតថា​ យើងបានធ្វើការយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍​និងអង្គការ នានា ដើម្បីទប់ស្កាត់ការរីករាលដាល​នៃ​ជំងឺគ្រុនឈាមនៅ​ក្នុងប្រទេស​​។ ជំងឺគ្រុនឈាម​ ​គឺជា​ជំងឺដែលមានមេរោគឆ្លង តាមរយៈ​មូសខ្លា​ខាំ​នៅ​ពេលថ្ងៃ​។​ ជំងឺនេះ ​បណ្តាលឱ្យ​មានសភាពធ្ងន់ធ្ងរ​ដែលជា​ធម្មតា ​មានរោគសញ្ញា ​ដូចជា​ឈឺក្បាល​ក្តៅខ្លួនរហូតដល់ ​៤​០​ អង្សា​សេ​ អស់កម្លាំង​ឈឺសាច់ដុំ​និងសន្លាក់ធ្ងន់ធ្ងរ​ហើមក្រពេញ​ក្អួត​និងកន្ទួល​លើ​ស្បែក​។ នៅ​កម្ពុជា​ ជំងឺគ្រុនឈាម​កើនឡើង​ខ្ពស់​គឺនៅ​រដូវវស្សា ​ចាប់ពីខែ​ឧសភា ​ដល់ខែ​តុលា​

​លោកប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបា ​បានជំរុញឲ្យ ឪពុកម្តាយ​នាំកូនឈឺទៅកាន់មណ្ឌលសុខភាព​ឬ​មន្ទីរពេទ្យ​រដ្ឋ​ក្នុងរយៈពេល​ ​៤​៨​ ​ម៉ោង​ប្រសិនបើ​ពួកគេ​សង្ស័យ​ថា​កូនរបស់ពួកគេ ​ឆ្លងមេរោគគ្រុនឈាម​។ មិនតែ ប៉ុណ្ណោះ​ លោកបានអំពាវនាវដល់គ្រួសារទាំងអស់ ឱ្យចាក់ដីលុបកន្លែងដក់ទឹកនៅ​ជុំវិញ ផ្ទះ ពីព្រោះកន្លែងទាំងនោះ ​ជា​ប្រភពនៃ​មូសខ្លា​៕ V / N