​ឃុំខ្លួន​ជនជាតិ​ថៃ​៣​នាក់​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

870
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ឃុំខ្លួន​ជនជាតិ​ថៃ​៣​នាក់ ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ។​

​សូម​រំលឹកថា​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន​៣​នាក់​នៅក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត​-​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខណៈដែល​ពួកគេ​កំពុង​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​០៣ ខែ សីហា ឆ្នាំ​២០១៨ ។

​លោក វរសេនីយ៍ឯក ធិ​ន ស៊ីន​ដេ​ត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​រំលឹកថា​: ការឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង​បីនាក់​ខាងលើ​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជា​មេភូមិ មន្ត្រីនគរបាល​រដ្ឋបាល​ប៉ុស្តិ៍​នឹង​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​។​

ជនជាតិ​ថៃ​បីនាក់​នោះ មាន : ១ – ឈ្មោៈ អាក់​ខា​រាក់​ដេ​ត អាយុ ៤៤ ឆ្នាំ​​មុខរបរ គ្មាន​ស្នាក់នៅ​បន្ទុប់​ជួល​លេខ​៦៧ ភូមិ ប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។​២ – ឈ្មោៈ ឆា លួ​យ ខូ​ក​ថង អាយុ ៥០​ឆ្នាំ​មុខរបរ គ្មាន​។​៣ -ឈ្មោៈ ជិ​រ៉ា​ក់​ផាន់ ជី​រាក់​សិន​ប៉ាក់​វ៉ា​ត់ អាយុ ៤៣ ឆ្នាំ​មុខរបរ គ្មាន​។​

កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​មាន​ម្ស៉ៅ​ស​ថ្លា​ក្រាម ចំនួន ១៥​ថង់​តូច ថ្នាំ​គ្រាប់ ពណ៌​ផ្ទៃមេឃ​ចំនួន ១ គ្រាប់ សង្ស័យ​ជា​ថ្នាំ​ក្រវី ថ្នាំ​គ្រាប់ WY ចំនួន​៤១០​គ្រាប់​ដេក​កេះ ៨ថង់​កិប​មាត់​សំរាប់​ច្រកថ្នាំ​ញៀ​ង​មួយចំនួន​បំពុង​កែវ ២​កំណាត់​។

ជញ្ជីង​សំរាប់​ថ្លឹង ១ ពណ៌​ខ្មៅ ទូរស័ព្ទ ៣​គ្រឿង​លិខិតឆ្លងដែន​០១​ប័ណ្ណ​ប្រជាជន​ថៃ​០១ លុយ​បាត​ចំនួន​៥៣​បាត ( កាក់​សុទ្ធ និង​)​ប័ណ្ណបើកបរ​ចំនួន​២.​ព្រមទាំង​កាបូប​ដាក់​លុយ​ពណ៌​សូកូឡា​និង​ឯកសារ​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​ត្រូ​ង​សមត្ថកិច្ច​នគរបាល​ក្រុង​និង​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​សួរនាំ​កសាង​សំណុំរឿង​បញ្ជូនរ​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​៥​ខែសីហា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

ឃុំខ្លួន​ជនជាតិ​ថៃ​៣​នាក់​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម