Views: 83 Post navigation ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់ផ្តើមសង្រ្គាមមួយប្រឆាំងអ៊ីស្រាអែល ដោយធ្វើការជ្រៀតចូលពីអាកាស សមុទ្រនិងផ្លូវគោក ចេញពីតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។ ក្រុមគ្រូពេទ្យអ៊ីស្រាអែលបានរាយការណ៍ថាមនុស្ស២២នាក់ត្រូវបានសម្លាប់ តែសេវាសង្រ្គោះជាតិអ៊ីស្រាអែលបាននិយាយថាមនុស្ស៤០ នាក់បានស្លាប់និងរាប់រយនាក់រងរបួស ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្តេជ្ញាកំទេចមូលដ្ឋានក្រុមហាម៉ាសអោយរាប ក្រោយជនជាតិអ៊ីស្រាអែលជាង២៥០នាក់ត្រូវបានសម្លាប់និង១.៥០០នាក់រងរបួសក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីននេះចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។