នគរបាល​នៅ​ខេត្តបន្ទាយមានជ័យ​បំពេញការងារ​ល្អ​ទាំង​សន្តិសុខ​ប្រចាំថ្ងៃ ទាំង​សន្តិសុខ​បោះឆ្នោត​

865
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : លោកស្នងការ​នគរបាល​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​កងកម្លាំង​នគរបាល​ក្នុង​ខេត្ត​ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន បានល្អ​ប្រសើរ ក្នុងតួនាទី​បំរើ​ឲ្យ​វិស័យ​សន្តិសុខ​ជាតិ ដោយ​សហការ​ជាមួយ​បណ្តា​អង្គភាព មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ធានា​រក្សាបាន​នូវ​សន្តិសុខ​ក្នុង​ខេត្ត​បានល្អ​។​

នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និយាយ​ក្នុង​ពិធី​គោរព​ទង់ជាតិ​ថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន ដែលមាន​កងកម្លាំង​នគរបាល​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​និង​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ចូលរួម​សរុប​ចំនួន​២៩៥​នាក់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម បាន​មានប្រសាសន៍​បន្តថា​ ពិសេស​គឺ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាស​ដែល​គ្រប់​គណបក្សនយោបាយ​ទាំង​២០ និយាយ​ជារួម​និង​និយាយ​ដោយឡែក ក្នុង​ខេត្តបន្ទាយមានជ័យ មាន​គណបក្សនយោបាយ​ចំនួន​១៣ ដែល​ធ្វើការ​ឃោសនា​រក​សម្លេង​គាំទ្រ ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់ ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើ​ហឹ​ង្សា គ្មាន​ការ​គម្រាម កំហែង និង​មាន​តម្លាភាព ។​ ពោលគឺ​ដើម្បី​ឲ្យ​សន្តិសុខ ក្នុង​ខេត្តបន្ទាយមានជ័យ រឹតតែ​បានល្អ​ប្រសើរ​នោះ កម្លាំង​នគរបាល​ជំនាញ​សន្តិសុខ និង​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ន​រួមទាំង​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ត្រូវតែ​រឹតបន្តឹង​និង​ចុះ​ក្តាប់​ពី​សភាពការណ៍ ស្រាវជ្រាវ​ពីមុខ​សញ្ញា​បង្ក​បទល្មើស​ព្រហ្មទណ្ឌ ពិសេស​គឺ​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ដែល​តែង​បង្ក​នូវ​ភាពអសន្តិសុខ ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា អំពើ​លួច ឆក់ ប្លន់ និង​ប្រើ​អំពើ ហឹ​ង្សា ទាំងនេះ​គឺ​ផ្តើមចេញពី​បញ្ហា​នៃ​ការប្រើប្រាស់​គ្រឿងញៀន ។​

ជាមួយគ្នា​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ជំរុញ​ដល់​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ គឺ​បញ្ហា​លក់ដូរ​នៅលើ​ចឹ​ញ្ចើ​ម​ថ្នល់ ក៏ដូចជា​អ្នករត់​ឡាន​ឈ្លួ​ល​ដេញចាប់​ម៉ូយ​ពាសវាល​ពាសកាលរ​យ៉េ​រយ៉ៃ ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​គឺ​ជំនាញ សណ្តាប់ធ្នាប់​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​គាត់​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​មុន​ផ្ទះ​របស់គាត់ ឲ្យ​មាន​របៀបរៀបរយ ព្រោះថា​សោភ័ណភាព​ល្ញ បរិស្ថាន​ល្អ​បរិសុទ្ធ​។
ជា​ចុងក្រោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ផ្តើ​ផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ សហការ​ជិតស្និត​ជាមួយ​បណ្តា​អង្គភាព​ក្នុង​ខេត្ត​និង​អាជ្ញាធរ​គ្រប់លំដាប់​ថា្នក់​៕​B