​យុវតី​ម្នាក់​បាន​រត់គេច​ពី​ក្រញាំ​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​ទុក​រយៈពេល​៣​ថ្ងៃ​

1067
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ចាប់​បញ្ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង​មិន​ចាំទី​តាំង​។​

បើតាម​ការរៀបរាប់​ពី​ឪពុក​បង្កើត​យុវតី​រងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា​កូនស្រី​របស់គាត់​មានឈ្មោះ​ស៊ុម​ណាវិន​អាយុ​១៨​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យា​ល​យ័​ទួល​អំពិល​ស្នាក់នៅ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​ប្រភព​បាន​បន្តថា​មុន​កើតហេតុ​កូន​គាត់​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO9927​ទៅ​រៀន​គួរ​កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​នៅវេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​។​

លុះ​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែសីហា​ក៏បាន​ទទួល​ទូរស័ព្ទ​ពី​កូនស្រី​គាត់​និយាយ​បានតែ​២​ទៅ​៣​មាត់​ស្រែក​ឱ្យ​គាត់​ជួយ​ស្រាប់តែ​ទូរស័ព្ទ​បាន​កាត់ផ្តាច់​ប្រព​ន្ធ័​តេ​ទៅវិញ​លែង​ចូល​។​

​រូបគាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ព្រៃ​ស​និង​អាវុធហត្ថ​ខណ្ឌចំការមន​ឱ្យជួយ​អន្តរា​គម​ន៏​។​ស្រាប់តែ​នៅវេលា​ម៉ោង​៦​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​រូបគាត់​ក៏បាន​ទទួល​ទូរស័ព្ទ​រោទិ៍​។

ស្រាប់តែ​ឮ​សម្លេង​កូនស្រី​របស់​តេ​មក​ថាឱ្យ​គាត់​មក​ទទួល​នាង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​កេងកង​២​រូបគាត់​មាន​អារ​ម្ម​ណ៏​ត្រេកអរ​យ៉ាងខ្លាំង​ហើយ​ក៏បាន​ចេញទៅ​ដឹក​កូនស្រី​របស់គាត់​ត្រោ​ឡប់​មក​ផ្ទះ​វិញ​។​ខណៈពេល​បាន​ជួប​កូនស្រី​គាត់​បានឃើញ​សភាព​កូន​គាត់​ទន់ខ្សោយ​និយាយ​លែង​ចង់​រួច​ដោយមាន​អាកា​រៈ​អស់កម្លាំង​ទន់ខ្សោយ​សូម្បី​អង្គុយ​ស្ទើ​តែ​មិន​ចង់​កើត​។​

​ពេលដែល​គាត់​សួ​ថា​មានរឿង​អី​កើតឡើង​ចំពោះ​កូន​យុវតី​រងគ្រោះ​បាន​ឆ្លើយថា​នាង​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​ញាត់​ចូល​រថយន្ត​ហើយ​យកមក​បង្ខាំង​ទុក​ក្នុងផ្ទះ​មួយកន្លែង​ដែល​នាង​មិន​ចាំ​កន្លែង​នៅ​ខណ្ឌចំការមន​។​ក៏មាន​យុវតី​ជាង​១០​នាក់​ដែរ​ដែល​កំពុងតែ​ស្ថិតនៅ​បង្ខាំង​ទុក​ជាមួយនិង​នាង​ដែរ​។​

​ដោយ​យុវតី​ខាងលើនេះ​មានសំណាង​បាន​រត់​គេចផុត​ចេញមក​រួច​តែម្នាក់ឯង​ហើយ​ក៏បាន​ស្រែក​អោយគេ​ជួយ​។​ខណៈពេល​នេះ​ទាំង​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​កំពុងតែ​បើក​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដើម្បី​រំដោះ​ក្មេងស្រី​ចំនួន​ជាង​១០​នាក់​ទៀត​ដែល​កំពុងតែ​បង្ខាំង​ទុក​បង្អត់បាយ​បង្អត់ទឹក​និង​ស្វែងរក​ចាប់​ឧក្រិដ្ឋជន​ខាងលើ​មក​ផ្តន្ទារ​ទោស​តាមផ្លូវ​ច្បាប់​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕S/​

​យុវតី​ម្នាក់​បាន​រត់គេច​ពី​ក្រញាំ​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​ទុក​រយៈពេល​៣​ថ្ងៃ​