ដោយៈ សុផល / ភ្នំពេញ: នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេលចាប់ផ្តើម សម័យប្រជុំ មានចំនួន ១០១ រូប។
របៀបវារៈនៃការបន្តសម័យប្រជុំ លើកទី១ នីតិកាលទី៧ នាថ្ងៃនេះ គឺ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល៕/V/r