ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១១​គ្រាប់ ប្រគល់​ឲ្យ​អង្គការ​ស៊ីម៉ាក់​កម្ទេចចោល​

1138
ចែករម្លែក
ក្រុម​សមត្ថកិច្ច​ពេល​ចុះ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ (​រូប​៖ អង្គរតូច​)

សៀមរាប​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​លើ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះទៅ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១១​គ្រាប់ ដែល​នៅសល់​កាលពី​សម័យ​សង្គ្រាម ទៅ​ប្រគល់​ឲ្យ​អង្គការ​កំចាត់មីន​ស៊ីម៉ាក់​កម្ទេចចោល​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បាន​ឲ្យ​ដឹងថា គ្រាប់​ទាំងនោះ​ពលរដ្ឋ​បាន​ប្រទះឃើញ​កាលពី​កន្លងមក ហើយ​ពួកគាត់​បាន​ប្រមូល​ទុក​លើដី​ស្រែចំការ ដែល​ស្ថិត​ក្នុងភូមិ​ខ្ទះ ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ ត្រង់ចំណុច​ត្រពាំង​កន្សែង​។ នៅមុន​ថ្ងៃ​ដែល​ចុះទៅ​ប្រមូល ពលរដ្ឋ​ម្ចាស់​ស្រែ បាន​រាយ​ការ​ទៅ​មេភូមិ ហើយ​មេភូមិ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បន្ត ទើប​សម្រេច​ចុះទៅ​ប្រមូល​ប្រគល់​ឲ្យ​ខាង​ស៊ីម៉ាក់ ដើម្បី​កម្ទេច​ច​ផល​។​

​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​ប្រមូលបាន​ទាំងនោះ មាន​ប្រភេទ​៨០​មី​លី​ម៉ែត្រ​១​គ្រាប់​, ៧៦​មី​លី​ម៉ែត្រ​១​គ្រាប់​, ៦០​មី​លី​ម៉ែត្រ​៨​គ្រាប់ និង​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​១​គ្រាប់​។

​សមត្ថកិច្ច​បញ្ជាក់ថា នេះ​ដោយសា​ពួកគាត់​(​ពលរដ្ឋ​)​យល់​ពី​ស្ថាន​ការគ្រោះថ្នាក់ ទើប​ផ្តល់​ព័​ត៏​មាន បើ​មិន​ចឹ​ង​ទេ​ថ្ងៃ​ណាមួយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ផ្សេងទៀត ឬ​ក្មេងៗ​ដែល​មិន​បានដឹង ជាក់​ជា​មិន​ខាង​៕ ដោយ​៖ អង្គរតូច​

ក្រុម​សមត្ថកិច្ច​ពេល​ចុះ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ (​រូប​៖ អង្គរតូច​)

ទីតាំងផ្សាយពាណិជ្ជកម្ម