ដោយ: សុខុម / មណ្ឌលគិរី៖ មន្ត្រីគយចល័តតំបន់៦ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី  ចាប់រថយន្ត HYUNDAI ២ គ្រឿង នាំចូលពីប្រទេសវៀតណាម កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ប៊ិនហ្វឿក នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

មន្ត្រីចុះបង្ក្រាប បានឱ្យដឹងថា រថយន្តធុនធំទាំងពីរគ្រឿង ជាប្រភេទ រថយន្តបែនដឹកដី ម៉ាក HYUNDAI ។ ក្រោយពីឃាត់បង្ក្រាបរួចកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកបណ្ណោះអាសន្ន នៅស្នាក់ការសន្តិសុខ ៧៦១ នៅក្នុងស្រុកកែវសីមា ដើម្បីមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ ពីព្រោះរថយន្តខាងលើនេះ មន្ត្រីជំនាញ កំពុងដាក់ការសង្ស័យថា ពុំមានបង្កាន់ដៃបង់ព័ន្ធនាំចូល៕ V / N