ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់កាលបរិច្ឆេទ ស្តីពី«ការប្រកួតកីឡាហែលទឹក និង ហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៣» ហើយ។ ការប្រកួត នឹងប្រព្រឹត្តិទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានី ភ្នំពេញ។
សម្រាប់ប្រភេទកីឡាហែលទឹក កម្រិតអាយុដែលអាចចូលរួមប្រកួតបាន គឺផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។
សម្រាប់ប្រភេទកីឡាហែលទឹកពាក់ជើងទា (FIN Swimming) កម្រិតអាយុដែលអាចចូលរួមប្រកួតបានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ។ ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតផ្នែកហែលទឹក មានហែលចម្ងាយ ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ របៀបសេរីបុរស នារី។ហែល៥០ម៉ែត្រនិង១០០ម៉ែត្ររបៀបកង្កែប បុរស នារីហែល ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ របៀបផ្ងារបុរស នារី និងវិញ្ញាសាហែល ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ របៀបមេអំបៅបុរស នារី។
ផ្នែកហែលទឹកពាក់ជើងទា (Fin-Swimming) ហែល ១០០ ម៉ែត្រ វិញ្ញាសា Bi-Fins បុរសហែល ១០០ ម៉ែត្រ វិញ្ញាសា Surface បុរស និងវិញ្ញាសាហែល ៤០០ ម៉ែត្រ វិញ្ញាសា Surface បុរស។
ចំពោះនារីហែលចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសា Surface ហែល ១០០ ម៉ែត្រ វិញ្ញាសា Bi-Fins និងហែល ២០០ ម៉ែត្រ វិញ្ញាសា Bi-Fins៕ V / N