​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់​ស្លាប់​

1289
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ម៉ាក​អ៊ី​សុ​យ​ស៊ុយ បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ម៉ូតូ​មន្ត្រី​យោធា​ទិសដៅ​បញ្ច្រាស់​គ្នា បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​បង្គោល​គីឡូ​លេខ​២០៦​និង​២០៧​ត្រង់ចំណុច​ផ្លូវ​កោង​ទួល​៤២​ស្ថិត​ក្នុងភូមិ​ត្រពាំង​សង្កែ​ខាងលិច​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​តាម​ការបញ្ជាក់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ឃើញ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ពាក់​ស្លាក​លេខ រតនគិរី​.៣A ០០.៨៦ បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច ។​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បើក​វ៉ា​ជែង​ម៉ូតូ​របស់គាត់ ហើយក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ ដែល​មន្ត្រី​យោធា​កំពុង​បើកបរ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាលឱ្យ​ស្លាប់​ភ្លាម​ភ្លាម នៅនឹងកន្លែង ។​ក្រោយពេល​បង្កហេតុ​រួច ម្ចាស់​រថយន្ត ក៏​បើកទ្វារ​ដាក់​មេ​ប្រូច​ចូល​ព្រៃ​បាត់ បន្សល់ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​។​

​ភ្លាមៗ​នោះគេ​ក៏​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ព្រមជាមួយ​មេ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន បាន​មកដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​វាស់វែង រួច​យក​រថយន្ត ដឹក​សព​ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី​។​
​ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ នាំយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត រង់ចាំ​សមី​ខ្លួន​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ត្រក អឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អត្តលេខ ២២៩.៥៩៨ កងអនុសេនាតូច​បញ្ជូន​សារ វរ​សេនា​តូច​៣៧២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិតក្នុង​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​

​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម