ក្រោយ​បោះឆ្នោត​ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព សន្តិភាព​ធម្មតា​និង​ជា​ដី​មាស​សម្រាប់​ការវិនិយោគទុន​

1333
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖​ក្រោយ​បោះឆ្នោត ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព​ធ្ម​តា កម្ពុជា​ជា​កោះសន្តិភាព​និង​ជា​ដី​មាស​សម្រាប់​ការវិនិយោគ ដូច្នេះ​លោក​សូមឱ្យ​អ្នកវិនិយោគ​ទាំងអស់​ចូលរួម​វិនិយោគ​បន្ថែមទៀត ។​លោក​បន្តថា​៖​ជាងនេះទៅទៀត សម្រាប់​កម្ពុជា អ្នកវិនិយោគ​ទាំងអស់ ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ផងដែរ ។​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ២០១៨​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី បើកសម្ពោធ​គម្រោង​លក់​អភិវឌ្ឍ​ន៏​លំនៅដ្ឋាន ក្រុមហ៊ុន​អចលនៈទ្រព្យ​លីង​ណាន ហ្គា​ដិ​ន​របស់​ប្រទេស​ចិន​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អបអរសាទរ​ចំពោះ​គំរោង​វិនិយោគ​នេះ​ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាពជោគជ័យ​ថ្មី​១​ទៀត​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​ខិតខំ​ទាក់ទាញ​ការ​វិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​។ លោក​អភិបាល​រាជធានី​បានលើកឡើង​ទៀតថា​៖​កម្ពុ​ជាមុន​បោះឆ្នោត ថ្ងៃ​បោះឆ្នោត​និង​ក្រោយ​បោះឆ្នោត​តម្លៃ​អចលនៈទ្រព្យ​នៅ​រក្សាបាន​ដដែល​ដោយសារ​មាន​ស្ថេរភាព​នយោបាយ​ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​អ្នកវិនិយោគទុន​ជឿជាក់​។​លោក​បន្តទៀតថា​៖​អ្នកវិនិយោគទុន​មិនដែល​ទៅ​បោះទុន​រកស៊ី​នៅក្នុង​ប្រទេស​មាន​សង្គ្រាម​និង​អសន្តិសុខ​។​
​ ​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា​៖​នេះ​ជាការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​លីង​ណាន​ដែល​បាន​បណ្តាក់ទុន​វិនិយោគ​ក្នុង​ទំ​ហ៊ំ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ និង​ការអភិវឌ្ឍ​ន៏​ផ្នែក​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គម្រោង​អភិវឌ្ឍ​ន៏​អគារ​មជ្ឈមណ្ឌល​លំនៅដ្ឋាន​ចំរុះ​។​លោក​អភិបាល​បាន​ថ្លែងថា កម្ពុជា គឺ​ពិតជា​ទឹកដី​មា​សស​ក្ត័​សម​បំផុត​សំរាប់ធ្វើ​ការវិនិយោគ​ដូច្នេះ​អ្នកវិនិយោគ​ក៏ត្រូវ​ចាប់យក​ឧិ​កាស​នេះ​ឲ្យ​បាន​។​

លោក​ឃួ​ង ស្រេង មាន​ប្រសា​ស​ន៏​ថា នៅ​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី គឺ​ផល​ប្រ​យោ​ជ​ន៏​របស់​អ្នកវិនិយោគ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​។ យើង​ពិតជា​មិនដែល​ឃើញ​ក្រុមហ៊ុន​ណា​ដាក់ទុន​វិនិយោគ​ក្នុងប្រទេស​ដែលមាន​សង្គ្រាម​នោះទេ​។​សំរាប់​ប្រជាជន​កម្ពុជា​ពិត​ជាមាន​មោទនៈភាព​ដែលមាន​បុរស​ខ្លាំង​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ន៏​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​កាលពី​៥​ឆ្នាំមុន​ក្រោយ​បោះឆ្នោត​គឺ​គ្មាន​ក្រុមហ៊ុន​ណា​មក​សម្ពោធ​គម្រោង​របស់ខ្លួន​នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ​នោះដែរ ព្រោះ​នៅតាម​ដងផ្លូវ​ពោរពេញ​ទៅដោយ​បាតុកម្ម កូដកម្ម​បំផ្លិចបំផ្លាញ​និង​បង្ក​អំពើ​ហឹ​ង្សា​ពី​ក្រុម​អគតិ​ដែលមាន​និន្នាការ​ប្រឆាំង​។​

​ដោយឡែក​សំរាប់​ឆ្នាំ​២០១៨​នេះ តំលៃ​អចល​នះ​ទ្រព្យ​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​គឺ​នៅតែ​រក្សា​ស្ថេរភាព​និង​ធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់​តែមាន​ទំនុកចិត្ត​។​ឯ លោក​អភិបាល​លើកឡើងថា​៖​នេះ​ជា​គំរោង​១​ក្នុងចំណោម​គំរោង​ជាច្រើន​ដែល​បានកើត​ឡើង​ដោយមាន​ការគិតគូ​ទុកជាមុន មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម