ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៣នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ទឹកទន្លេសាបនៅតែបន្តកើនឡើងបណ្តាលអោយលិចចំការតាមខ្នងកោះនិងភូមិអ្នកស្រុកឆ្ងាយៗធ្វើដំណើរដោយតាមទូកការណូតគ្រាដែលលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវអោយមានការប្រុងប្រយត្ន័ខ្ពស់នៅហានិភ័យផ្សេងៗដែលបានកើតឡើងជាយថាហេតុក្នុងការធ្វើដំណើរតាមដងទន្លេមានភ្លៀង ខ្យល់កន្ត្រាក់ រលកធំៗ ។
បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថា ស្ថានភាពសីតុណ្ហភាព ៣១,៥អង្សាសេចំពោះស្ថានភាពកម្ពស់ទឹកទន្លេសត្វនៃស្ថានីយ៍ជលសាស្ត្រផ្សារក្រោមនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ នេះ ទឹកមានកម្ពស់៨,៦៥ ម បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៩,៧៩ ម ។
ដោយឡែកស្ថានភាពកម្ពស់ទឹកភ្លៀងមាន៥ស្រុកនិងមានកម្រិត៩០ មម មាននៅស្រុកសាមគ្គីមានជ័យ ៕ P / N