គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយបង្ហាញ​ពី​ការបង្ក្រាប​និង​រឹបអូស​វត្ថុតាង​ជិត​៩០​តោន​

808
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) ធ្វើ​សន្និសីទកាសែត​ស្តីពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចំនួន ៤​ករណី កន្លងមក ដែល​គណៈកម្មាធិការ​បា​ន​រឹបអូស​ជា​វត្ថុតាង​ចំនួន ៨៨​តោន នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រ​សួ​មហាផ្ទៃ​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​រឹប​ចំនួន ៨៨​តោន រួមមានៈ ១-​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់​។ ២-​ករណី​បើក​ទីតាំង​ផលិត​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់​។ ៣-​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់ និង​ទី​៤-​ករណី​នាំចូល ផលិត វេច​ខ្ចប់​ខុសច្បាប់ លើ​ផលិតផល​ម៉ាក Saint Amand ទឹក​សុទ្ធ​ម៉ាក Evian ស្រា​បៀរ​ម៉ាក Corona និង​ផលិតផល​មួយចំនួនទៀត​៕S/​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយបង្ហាញ​ពី​ការបង្ក្រាប​និង​រឹបអូស​វត្ថុតាង​ជិត​៩០​តោន​

ទីតាំងផ្សាយពាណិជ្ជកម្ម